Breaking News

សម្តេចតេជោ ហ៊ុន សែន ស្នើកូរ៉េឲ្យពិនិត្យលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េតាមរូបមន្តមួយបូកនៅកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាស្នើឲ្យអ្នកវិនិយោគទុនកូរ៉េពិនិត្យលើការបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនកូរ៉េតាមរូបមន្តមួយបូកនៅកម្ពុជា។

ការណ៍នេះធ្វើឡើងក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោក ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។

​សំណើរបស់សម្តេចតេជោ ហ៊ុន សែន ស្របតាមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលនឹងជួយឲ្យប្រទេសទាំងពីរកាន់តែមានជំនឿទុកចិត្តគ្នានិងមានតម្លៃនយោបាយ។

ក្នុងឱកាសនោះសម្តេចប្រធានព្រឹទ្ធសភាកម្ពុជាក៏បានឆ្លៀតបង្ហើបឲ្យដឹងពីគោលបំណងរបស់សម្តេចក្នុងការជួបជាមួយប្រធានាធិបតីសាធារណរដ្ឋកូរ៉េដែលជាមិត្តចាស់របស់សម្តេចនៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។

សម្តេចតេជោក៏បានអរគុណចំពោះសាធារណរដ្ឋកូរ៉េផងដែរដែលនៅតែរក្សានូវជើងហោះហើររវាងភ្នំពេញនិងសាធារណរដ្ឋកូរ៉េក្នុងគ្រាដែលពិភពលោកប្រឈមនឹងការបិទខ្ទប់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ។សម្តេចតេជោចាត់ទុកការជួយរបស់កូរ៉េនាពេលនោះគឺជាការអនុញ្ញាតឲ្យកម្ពុជាមានដង្ហើមដក។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះសារធារណរដ្ឋកូរ៉េជាថ្មីម្តងទៀតចំពោះឥណទានសម្បទានដែលជាជំនួយឥតសំណងជួយដល់កម្ពុជាក្នុងវិស័យហេដ្ឋារចនាសម័្ពន្ធ ការកសាងផ្លូវថ្នល់ ការជួយបណ្តុះបណ្តាលធនធានមនុស្ស និងការទទួលយកពលករកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េជាដើម។

ក្រៅពីនេះសម្តេចប្រធានព្រឹទ្ធសភាក៏សង្ឃឹមថានឹងបានឃើញនូវរូបរាងស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងកាត់ទន្លេនាពេលឆាប់ៗផងដែរ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *