Breaking News

ចិនមួយក្រុមដកកាំភ្លើងបាញ់រះ KTV យីហោហ្គេនធី​ ជាច្រើនគ្រាប់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ មានជនជាតិចិនមួយក្រុម ទំនងជាមានទំនាស់គ្នានៅខាងក្នុង KTV រួចពេលដើរចេញមកក្រៅដកកាំភ្លើងខ្លីបាញ់រះក្លិបយីហោហ្គេនធីជាច្រើនគ្រាប់ហើយក៏គេចខ្លួនបាត់អស់​ នៅវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវបេតុង ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ បេីតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនជាតិចិនដែលបាញ់រះខាងលេី​ រួមនឹងបក្ខពួកមួយក្រុម បាននាំគ្នាចូលទៅផឹកស៊ីនៅខាងក្នុងនិងនាំគ្នាលូកលាន់បំពានរាងកាយទៅលើនារីដែលបម្រើកាងារ ។ ពេលនោះនារីៗអ្នកបម្រើមិនព្រមឱ្យប៉ះពាល់ ទើបក៏មានចិត្តខឹងរួចនាំគ្នាដើរចេញមកខាងក្រៅ ដកកាំភ្លើងខ្លីបាញ់រះចូលទៅក្នុងហាង រួចជិះឡានចេញទៅអស់ភ្លាមៗ​ ។

​ តាមប្រភពដដែលបានបន្តថា ករណីបាញ់រះនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ ដោយខូចខាតតែសម្ភារៈមួយចំនួន ដូចជាកញ្ចក់ និងរថយន្តដែលចតនៅខាងមុខហាង ។ ក្នុងករណីនេះ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងកម្លាំងផ្នែកទំនាញ បានចុះធ្វើការស្រាវជ្រាវនិងធ្វើកំណត់ហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ក្រុមទាំងនោះ យកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ​ ៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *