Breaking News

បុរសម្នាក់ លួចថតរូបអាក្រាតកាយរបស់នារីម្នាក់ ក្នុងបន្ទប់ទឹក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល៖បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានយកទូរស័ព្ទថតរូបអាក្រាតកាយរបស់នារីវ័យ២០ឆ្នាំម្នាក់ ក្នុងបន្ទប់ទឹក ។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចបន្ទប់ទឹកមួយកន្លែងស្ថិតនៅផ្ទះជួលភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកព្រលឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះមានវ័យ២០ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ អិន ធី ហៅខ្លី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ។

សមត្ថកិច្ច បានអោយដឹងទៀតថា នៅវេលាកើតហេតុ ជនរងគ្រោះកំពុងតែងូតទឹកស្រាតនៅក្នុងបន្ទប់ទឹកប្រើរួមគ្នា ។ ពេលនោះស្រាប់តែជនសង្ស័យដែលស្នាក់នៅបន្ទប់ផ្ទះជួលក្បែរគ្នាបានចូលបន្ទប់ទឹកជាប់គ្នាជាមួយជនរងគ្រោះ ហើយបានដាក់ទូរស័ព្ទលួចថតរូបភាពតាមប្រហោងឥដ្ឋ ។

ពេលនោះ ត្រូវបានជនរងគ្រោះឃើញទូរស័ព្ទជនសង្ស័យក៏ទាញយកហើយឆែកមើលឃើញរូបអាក្រាតកាយជាប់ក្នុងទូរស័ព្ទរបស់ជនសង្ស័យ ។ ភ្លាមនោះ ជនសង្ស័យបានសុំទូរស័ព្ទពីជនរងគ្រោះវិញហើយបានសុំទោសជនរងគ្រោះនិងលុបរូបភាពចេញ ពីក្នុងទូរស័ព្ទជនសង្ស័យវិញ ។

ក្រោយមក ជនសង្ស័យបានទៅធ្វើការបាត់ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកហូរ តែម្ដង ។ ពេលជនសង្ស័យចេញពីធ្វើការវិញក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់តែម្តង ៕ដោយ៖ សិរី នាគ

Check Also

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

Leave a Reply

Your email address will not be published. Required fields are marked *