Breaking News

ដកហូតមុខតំណែងអគ្គនាយករងសវនកម្មផ្ទៃក្នុងម្នាក់ មកជាមន្ដ្រី

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យដកតំណែង ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ឲ្យមកជាមន្ដ្រី។ នេះបើតាមអនុក្រឹត្យដែលសារព័ត៌មាន “អែស អរ អិន ”ទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ។

សូមរម្លឹកផងដែរ ក្រោយមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមជុំវិញករណីឧត្តមសេនីយ៍ម្នាក់នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមានីជ័យ ខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ កោះហៅលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ មកបំភ្លឺនៅអគ្គាធិការដ្ឋាន ជាលទ្ធផលឧត្តមសេនីយ៍ត្រីរូបនោះទទួលស្គាល់ករណីនេះ និងថាពិតជាបានដឹកនាំក្រុមការងារ៧រូបធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន៤ស្រុកប៉ុណ្ណោះ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *