Breaking News

រថភ្លើងដែលទើបយកមកពីជប៉ុនចំនួន ៥ គ្រឿងបន្ថែម ត្រូវបានដាក់ឱ្យដំណើរ​ការ​សាកល្បង​លើផ្លូវភ្នំពេញ-ព្រះសីហនុ

ភ្នំពេញ៖ នេះបើតាមឯកឧត្ដម ផន រឹម អ្នកនាំ​ពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា ទូរថភ្លើង Kiha-183 ប្រភេទ DMU(Diesel Multiple Unit) ដែលទើបយកមកពីជប៉ុនចំនួន ៥គ្រឿង​បន្ថែមទៀត និងទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ បានដាក់ឱ្យ​ដំណើរ​ការបើកធ្វើតេស្តសាកល្បងរត់ពីព្រះសីហនុ មកភ្នំពេញកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២៤ ប្រកបដោយជោគជ័យ ។

ទូរថភ្លើងចំនួន ៥គ្រឿងថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការសាកល្បង នៅបន្ទាប់​ពីទូរថភ្លើង​ដូចគ្នា​នេះ​ចំនួន ៤គ្រឿង ត្រូវបានដាក់ឱ្យដំណើរ​ការ​បើក​ធ្វើតេស្ត​សាកល្បងដោយ​ជោគជ័យ​ទាំងលើ​ផ្លូវ​ភាគ​ខាងត្បូងភ្នំពេញ និងភាគខាងជើងភ្នំពេញកាលពីពេលថ្មីៗកន្លងមកនេះរួចមក។

ឯកឧត្ដម ផន រឹម បានឱ្យដឹងបន្ថែមថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួង​សាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ តាមដានដំណើរការបើកសាកល្បងនេះ បន្ទាប់ពី​កែ​សម្រួលប្រ ព័ន្ធហ្វ្រ័ង និងទទឹងកង់ពីស្តង់ដាផ្លូវដែកជប៉ុន មកស្តង់ដាផ្លូវដែកនៅកម្ពុជារួចមក។

ក្រុម​ការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង​ក្រុមហ៊ុន Royal Railway Cambodia(RRC) ក៏បានពិនិត្យ និងសិក្សារួមគ្នាលើដំណើរការកង់, ប្រព័ន្ធ​ហ្វ្រ័ង, ម៉ាស៊ី នត្រជាក់, ច្រកទ្វារសម្រាប់អ្នកដំណើរ, ច្រកទ្វារសុវត្ថិភាព, សម្ភារៈបរិក្ខារ និង​ការងារផ្សេងៗទៀត ដើ ម្បីប្រាកដថា មានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុន​នឹង​សម្រេច​ដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

នៅពេល​ដាក់ឱ្យដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយបែងចែកជាពីរក្នុងនោះ ខ្សែរ​ត់លើផ្លូវភាគខាងត្បូង គឺភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យបើកបរក្នុងល្បឿន ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និងខ្សែរត់លើផ្លូវភាគខាងជើង គឺភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យបើកបរ​ក្នុង​ល្បឿន​ចន្លោះពី ៣០ ទៅ ៥០ គីឡូ ម៉ែត្រក្នុងមួយម៉ោង៕ដោយ៖ សិរី នាគ

Check Also

លោកបណ្ឌិត ទូច វណ្ណៈ ប្រគេនទៀនវស្សា និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដល់ព្រះសង្ឃនៅស្រុកមេសាង

Leave a Reply

Your email address will not be published. Required fields are marked *