Breaking News

សាលក្រមផ្ដន្ទាទោសជនជាតិឡាវ ម្នាក់ថៃ២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ករណីជួញដូរគ្រឿងញៀនជាង១០០គីឡូ លើទឹកដីកម្ពុជា

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០២៤ នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសជនជាតិឡាវ ម្នាក់ និងថៃ២ នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់អស់មួយជីវិត និងបង្គាប់ឲ្យបង់ប្រាក់ពិន័យម្នាក់៨០ លានរៀល ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណជាង១០០គីឡូក្រាម ។ ជនជាប់ចោទទាំង៣ នាក់មាន ៖

១.ឈ្មោះ ចេង វឿត (CHENG VEUT) ភេទប្រុស អាយុ៣៦ ឆ្នាំជនជាតិឡាវ ។

២.ឈ្មោះ វ៉ាស៊ីន សែកគឺ (WASIN SAEKUE) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ ។

៣.ឈ្មោះ ជីនណាវ៉ាត សែលី (CHINNAWAT SAELI) ភេទ ប្រុស អាយុ១៩ ឆ្នាំ ជនជាតិថៃ ។ សាលក្រមបានប្រកាសចំពោះមុខ និងទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០ ២៣ បានបញ្ជាក់ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលលេខ ៦៤៦២ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានជនសង្ស័យចំនួន ៣នាក់ ៖

១.ឈ្មោះ ចេង វឿត (CHENG VEUT) ភេទប្រុស ជនជាតិឡាវ ២.ឈ្មោះ វ៉ាស៊ីន សែកគឺ (WASIN SAEKUE) ភេទប្រុស ជនជាតិថៃ

៣.ឈ្មោះ ជីនណាវ៉ាត សែលី (CHINNAWAT SAELI) ភេទ ប្រុស ជនជាតិថៃ ត្រូវបានសង្ស័យប្រព្រឹត្តបទល្មើស រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន នៅរាជធានីភ្នំពេញ ។

បន្ទាប់ពីឆ្លងកាត់ភពស្រាវជ្រាវស់សមត្ថកិច្ចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្លាំងជំនាញការិយាល័យនីតិវិធីនៃមន្ទីរប្រឆាំងគ្រឿង ញៀន និងកម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ បានធ្វើការបង្ក្រាបករណ៍ខាងលើ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទ”មេតំហ្វេតាមីន”ចំនួន ១០១ដុំ មានទម្ងន់ ១០១ គីឡូក្រាម នឹង ៤៤៩,២០ ក្រាម បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤៨៥០ អ.យ,បចុះថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ ២០២៣ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមកាពិនិត្យលើ ៖

១.ឈ្មោះ ចេង វៀត (CHENG VEUT) ភេទប្រុស ជនជាតិឡាវ (ឃាត់ខ្លួន)

២.ឈ្មោះ វ៉ាស៊ីន សែកគឺ (WASIN SAEKUE) ភេទប្រុស ជនជាតិថៃ (ឃាត់ខ្លួន)

៣.ឈ្មោះ ជីនណាវ៉ាត សែលឺ (CHINNAWAT SAELI) ភេទប្រុស ជនជាតិថៃ (ឃាត់ខ្លួន)

៤.ឈ្មោះ លី ម៉េង ភេទប្រុស ជនជាតិឡាវ (គេចខ្លួន)

៥.ឈ្មោះ VANG TOUYER ភេទប្រុស ជនជាតិឡាវ (គេចខ្លួន)

ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០ ២៣ បទល្មើសមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួត រត្យគ្រឿងញៀន ។ កម្លាំងជំនាញមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន បានចុះបង្ក្រាប និងចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិឡាវ និងថៃចំនួន ៣នាក់ ក្នុងភូមិសា ស្ត្ររាជធានីភ្នំពេញ ចំណែកបក្ខពួក២នាក់ទៀតបានរត់គេចខ្លួន ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តនតាមបទបញ្ជាពីនាយឧត្តមសេនី ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ៕SRN

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *