Breaking News

លោកហែម ប្រសើរ អនុប្រធានគណបក្សរស្មីខេមរា ទិញរថយន្តគេ ជំពាក់លុយ មិនព្រមសងនៅឡើយ

ភ្នំពេញ៖ លោកហែមប្រសើរអនុប្រធានគណបក្សរស្មីខេមរារងការចោទថាបានទិញរថយន្តម៉ាក toyota តាកុមាមួយគ្រឿង ហើយជំពាក់លុយម្ចាស់រថយន្ត១,៤៥០ដុល្លារ ដោយសន្យាសងមួយខែ ៥០០ដុល្លារ ប៉ុន្តែរហូតមកដល់ពេលនេះលោកមិនបានឆ្លើយតបជាមួយម្ចាស់បំណុលនៅឡើយ។ ការទិញលក់រថយន្តតាំងពីខែសីហាឆ្នាំ ២០២០ រហូតមកដល់ពេលនេះលោកហែមប្រសើរ បានព្យាយាមគេចវេសមិនព្រមទទួលខុសត្រូវក្នុងករណីជំពាក់លុយគេនេះឡើយ។

យោងតាមកិច្ចសន្យាជំពាក់លុយបានអោយដឹងថា លោកហែមប្រសើរ បានទិញរថយន្តមួយគ្រឿងដោយជំពាក់លុយម្ចាស់រថយន្តចំនួន១៤៥០ដុល្លារជាមួយនឹងការសន្យាសងតាមដំណាក់កាល។មានពេលខ្លះត្រូវសង៥០០ ដុល្លារ,ខ្លះមួយពាន់ដុល្លារនិងខែខ្លះ ២០០ ដុល្លារ។ ប៉ុន្តែគេមិនដឹងថាយ៉ាងដូចម្ដេចនោះទេបានជាលោកហែមប្រសើរមុនព្រមសងប្រាក់ទៅម្ចាស់រថយន្តដោយព្យាយាមគេចវេសមិនទទួលទូរសព្ទក៏ដូចជាតាមប្រព័ន្ធសង្គមផ្សេងទៀត ។ ម្ចាស់បំណុលបានទាក់ទងតាមបណ្ដាញសង្គមផ្សេងៗច្រើនលើកច្រើនសារប៉ុន្តែមិនបានទទួលលទ្ធផលពីលោកហែមប្រសើរនៅឡើយ។

បើតាមសេចក្តីរាយការណ៍បានអះអាងថា ម្ចាស់រថយន្តរៀបចំពាក្យបណ្ដឹងដាក់ចូលទៅសាលាដំបូងខេត្ត កំពង់ធំពីព្រោះតែលោកហែមប្រសើរ មានទីលំនៅភូមិបឹងខ្វែក,ឃុំឈូកស្រុកប្រាសាទសំបូរខេត្តកំពង់ធំដើម្បីកោះហៅថែមប្រសើរមកដោះស្រាយ។ ប្រភពបានឱ្យដឹងថាម្ចាស់រថយន្ត ហាក់ដូចជាអស់ការអត់ធ្មត់ជាមួយលោកហែមប្រសើរដែលជំពាក់លុយតិចតួចប៉ុន្តែព្យាយាមគេចវេសមិនព្រមឆ្លើយតបបញ្ជាក់ហេតុផលឲ្យបានច្បាស់លាស់ក្នុងរឿងនេះ។ ដូច្នេះមានតែរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះដែរ លោកហែម ប្រសើរ អនុប្រធានគណបក្សរស្មីខេមរា ដែលមានទីលំនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានអោយសារព័ត៌មាននៅក្នុងស្រុកមួយដឹងតាមរយះទូរស័ព្ទនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះថា៖ លោកពិតជាបានទិញរថយន្តរបស់ឈ្មោះសា សវី ពិតមែន លោកបន្តថាលោកមិនចង់បកស្រាយអ្វីច្រើននោះទេព្រោះរឿងលោកទិញនេះវាហាក់ដូចជារឿងគេធ្វើស៊ី (ចាញ់បោកគេ)ចឹង។ លោកអនុប្រធានបក្សបានអោយដឹងទៀតថារឿងលុយដែលលោកនៅជំពាក់ចំនួនជា១០០០ដុល្លារនោះលោកមិនមែនថាមិនសងម្ចាស់ឡាននោះទេប៉ុន្តែដោយសារមួយរយៈនេះរូបលោកឈឺហើយទូរស័ព្ទក៏ខូចទៀតទើបមិនអាចទាក់ទងជាមួយម្ចាស់ឡានបាន លោកថា សូមទុកពេលអោយលោកបន្តិសិនរឿងសងលោកនៅតែសងទេព្រោះមួយរយៈនេះលោកមានធុរផ្ទាល់ខ្លួនទើបមានការយឺតយ៉ាវ៕SRN

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *