Breaking News

តុលាការចេញដីកាឃុំខ្លួនលោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារ ក្រោយ ACU ចាប់ឃាត់ខ្លួន

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារដាក់ពន្ធនាគារ ។

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារដាក់ពន្ធនាគារក្រោយអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ចាប់ឃាត់ខ្លួនពីបទពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ រួចកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

នេះបើតាមលោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន សារព័ត៌មាន នៅថ្ងៃនេះ ។

លោក អ៊ី រិន បានបញ្ជាក់ថា «ជនត្រូវចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ សមគំនិតក្នុងអំពើស៉ីសំណូក, រំលោភអំណាច និងបទ ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល»។

បើតាមអ្នកនាំពាក្យ, ជនជាប់ចោទ ព្រុំ ចាន់នី ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំនៅពន្ធនាគារម១ នៅថ្ងៃនេះផងដែរ ។

សូមជម្រាបថាសម័យវះ កាត់នេះ គឺមាន តម្លាភាព យុត្តិធម៌ អ្នកប្រព្រឹត្តខុសត្រូវមានកំហុស អ្នកប្រព្រឹត្តអំពើពុករលួយ ត្រូវ ផ្តន្ទាទោស ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *