Breaking News

ទីបំផុត​! លោក​ឧកញ៉ា​ គុយ វ៉ាត ថៅកែហាង Park Café ត្រូវបានចាប់ឃាត់ខ្លួនពីបទឆបោក​ និងចេញសែកស្អុយខ្ទង់លានដុល្លារ

ភ្នំពេញ​៖​ នេះបើយោងតាម​ប្រភពព័ត៌មាន​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​លោក​ឧកញ៉ា​ គុយ វ៉ាត ដែលជាថៅកែ​ហាងដ៏ល្បីឈ្មោះមួយនៅកម្ពុជា​ គឺយីហោ” Park Café “​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ កាលពថ្ងៃទី​២៤​ សីហា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​​ ចាប់ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណីឆបោក​ប្រាក់ និងចេញសែកស្អុយរាប់​លាន​ដុល្លារ​ ។

បើតាមលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះថា៖ កម្លាំងសមត្ថកិច្ចនគរបាល បានចាប់ឃាត់ខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត។

ប្រភពដដែលបន្តថា​ ករណី​ខាងលើ​នេះ​ជ​នរងគ្រោះភាគច្រេីន​បានដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ឧកញ៉ា​រូបនេះ​ ក៏សុទ្ធតែជា​ឧកញ៉ា​ដូចគ្នា​ ។ ហេីយស្អែកនេះ​ កម្លាំង​ជំនាញ​ នឹងបញ្ជូនលោក​ឧកញ៉ា​ គុយ​ វ៉ាត​ ទៅតុលាការក្រុងភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ផងដែរ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *