Breaking News

តុលាការសម្រេចឃុំខ្លួន លោកផ្កាយ៣ ស៊ុន ហួរ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ពីបទឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែង

ភ្នំពេញ៖ ទីបំផុតលោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤ បានចេញដីកាសម្រេចឃុំខ្លួនលោកឧត្តមសេនីយ៍ឯក” ផ្កាយ៣” ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារPJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក និងបទប្រើ ប្រាស់ឯកសារសាធារណៈក្លែង ពាក់ព័ន្ធទឹកប្រាក់ប្រមាណជាង៣លានដុល្លារអាមេរិក ។

សូមជម្រាបថា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ដែលជាទីប្រឹក្សាក្រសួងមហាផ្ទៃ តាមបញ្ជាពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ការឃាត់ខ្លួននោះបន្ទាប់ពីសមត្តកិច្ចបានកោះអញ្ជើញលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទៅឆ្លើយបំភ្លឺតាមពាក្យបណ្តឹងរបស់ភាគីដើមចោទ ។ សេចក្តីរាយការណ៍ឱ្យដឹងទៀតថា លោកឧត្តមសេនីយ៍ ឯក ស៊ុន ហួរ រងនូវបណ្តឹងចោទប្រកាន់ថា បានយកប្លង់ដីចំនួន ៧ប្លង់ ទៅដាក់យកប្រាក់ពីដើមបណ្តឹងមាន៣ករណីសរុបទឹកប្រាក់ប្រមាណជាង៣លានដុល្លារអាមេរិក ។

បើតាមការបង្ហើបឱ្យដឹងពីសមត្តកិច្ចថា ប្លង់ដីដែលបានដាក់តម្កល់យកប្រាក់ គឺឈ្មោះឧត្តមសេនីយ៍ឯក ស៊ុន ហួរ ប៉ុន្តែនៅពេលភាគីដើមបណ្តឹង យកទៅផ្ទៀងផ្ទាត់នៅខាងសុរិយោដី ទើបដឹងថា ប្លង់ដីនោះមិនមែនជាឈ្មោះ ស៊ុន ហួរ ទេ។ ចំណុចនោះហើយដែលធ្វើឱ្យម្ចាស់ប្រាក់កើតទុក្ខមិនសុខចិត្ត ក៏បានប្តឹងសមត្តកិច្ចឱ្យជួយចាត់ការតាមផ្លូវច្បាប់ ដោយជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *