Breaking News

ផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រស្រុកជីក្រែង ជាបណ្តោះអាសន្ន

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ អង្គភាព មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តសៀមរាប បានចេញ សេចក្តីជូនដំណឹង ស្តីពីការផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប ជាបណ្តោះអាសន្ន ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋមេត្តាជ្រាបថា៖ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកជីក្រែង បាននិង កំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់លើកំណាត់ផ្លូវមួយចំនួនដូចជា ផ្លូវខេត្តលេខ ៦២-៣, ២៦៦, ២៦៥, ២៦៥B, ២SR១ បង្កឱ្យមានការព្រួយបារម្ភ។ ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការៈ

-ផ្អាកការធ្វើចរាចរណ៍ទាំងស្រុង លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ)

-ផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ២៦៦ (កំពង់ក្តី-ខ្វាវ), ផ្លូវខេត្តលេខ ២៦៥A (កំពង់ក្តី-អន្លង់សំណរ), ផ្លូវខេត្តលេខ២៦៥០ (គោកធ្លកក្រោម- អន្លង់សំណរ), ផ្លូវខេត្តលេខ ២SR១ (ឃុំស្ពានត្នោត ស្រុកជីក្រែង) ជាបណ្តោះអាសន្ន រហូតដល់មានការ ជូនដំណឹងសារជាថ្មី៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *