Breaking News

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា កំពុងតែមមាញឹកក្នុងការសង្រ្គោះជីវិតប្រជាពលរដ្ឋ ពីមាត់មច្ចុរាជកូវីដ-១៩ មានគណបក្ស មួយចំនួនធ្វើការឃោសនា ចោទរាជរដ្ឋាភិបាលតាមគ្រប់រូបភាព

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា ខណៈពេលដែលគណបក្សប្រជាជនកម្ពុជា កំពុងតែមមាញឹកក្នុងការសង្រ្គោះជីវិតប្រជាពលរដ្ឋពីមាត់មច្ចុរាជកូវីដ-១៩ ផ្ទុយទៅវិញគណបក្សមួយចំនួនទៀត បាន យកឱកាសធ្វើការឃោសនាអុចអាល ព្យាយាមរកលេសក្នុងការចោទរាជរដ្ឋាភិបាលកម្ពុជាតាមគ្រប់រូបភាព ហើយគ្រប់ទង្វើរបស់ពួកគេ គឺគ្មានសកម្មភាពណាមួយដែលជួយដល់ប្រជាជន និងប្រទេសជាតិឡើយ ក្រៅតែពីការទទូចសុំឱ្យមានការដាក់ទណ្ឌកម្មមកលើប្រទេសជាតិ ដើម្បីតែនឹងបង្កទុក្ខវេទនា និងការលំបាកដល់ប្រជាជនដោយឥតស្រាកស្រាន្ត។

ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារស្នាក់ការគណៈកម្មាធិការគណបក្សសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តថា គណបក្សប្រជាជនកម្ពុជា មានស្នាដៃ និងបទពិសោធន៍ដ៏លើសលប់ក្នុងការដឹកនាំប្រទេស ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជន និងមាតុភូមិកម្ពុជា ដោយប្រកាន់យកគោលការណ៍គុណធម៌ សច្ចធម៌ និងការសង្គ្រោះជីវិតប្រជាពលរដ្ឋជា កត្តាអាទិភាពចម្បង និងចាំបាច់បំផុត។ សក្ខីភាពនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈជោគជ័យនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស បានសម្រេចស្រោចស្រពវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីធ្វើជាខែល និងជាអាវក្រោះដ៏រឹងមាំសម្រាប់ការពារអាយុជីវិតពីជំងឺដ៏កាចសាហាវនេះ។ គួរឈ្វេងយល់ផងដែរថា ប្រសិនបើសម្តេចតេជោ មិនបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ប្រកបដោយការទទួលខុសត្រូវ តាមរយៈការវាយតម្លៃលើស្ថានការណ៍ និងពិចារណាវិនិច្ឆ័យក្នុងការអារកាត់បានរហ័សទាន់ពេលវេលាទេនោះ គឺវិនាសកម្មនឹងមានសភាពធំធេង និងច្រើនលើលលប់ពីអ្វីដែលបានកើតទ្បើង៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *