ខេត្តសៀមរាប ៖ នៅក្នុងជំនួបជាមួយរចនាសម្ព័ន្ធនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី តាងនាមឲ្យក្រុមគ្រួសារ ស.ស.យ.ក ទូទាំងប្រទេស បានប្រកាសជាថ្មីម្តងទៀត គាំទ្រដល់បេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត ដោយក្នុងនោះឯកឧត្តមបានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាឥស្សរជន ដែលមានចំណេះដឹង និងបទពិសោធន៏គ្រប់គ្រាន់ក្នុងការដឹកនាំ និងថែមទាំង មានសណ្តានចិត្តចេះស្រលាញ់បងប្អូន និងប្រជាពលរដ្ឋ ដោយហ៊ានលះបង់នូវការនឿយហត់ និងសុភមង្គលផ្ទាល់ខ្លួន គ្រប់បែបយ៉ាង ក្នុងបុព្វហេតុទាំងនេះ ៕ ប្រភព៖ ស.ស.យ.ក