Breaking News

រដ្ឋសភាកម្ពុជា-ឡាវ បន្តកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក និងបន្តពង្រឹងទំនាក់ទំនងជាប្រពៃណី ឱ្យកាន់តែរឹងមាំថែមទៀត

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក Xaysomphone Phom vihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ និងជាប្រធានមហា សន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៥ និង ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋ សភា និងជាប្រធាន ក្រុមរដ្ឋសភាជាតិកម្ពុជា-អាយប៉ា បានអញ្ជើញដឹកនាំគណៈ ប្រតិភូរដ្ឋសភា រួមមាន លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសសហ ប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋ សភាលោក សន សារ៉ាណា សមាជិក គណៈកម្មការកិច្ចការបរទេសសហប្រតិ បត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភានិងមន្ត្រីជំនួយការមួយចំនួន អញ្ជើញចូល រួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំអោយប៉ា ជា មួយប្រមុខដឹកនាំអាស៊ាន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុង របស់អាយប៉ា ដើម្បីរៀបចំខ្លឹមសារសេចក្តីថ្លែងការណ៍របស់ប្រជាជនអាស៊ាន តាមរយៈថ្នាក់ដឹកនាំអន្តរសភាអាស៊ាន (AIPA Mes sage) សម្រាប់កិច្ចប្រជុំរវាងថ្នាក់ ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលអាស៊ាន។ នៅរសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈប្រតិភូ និងលោក សួស យ៉ារ៉ា បានអញ្ជើញចូលរួមកិច្ចប្រជុំទល់ មុខគ្នារវាងថ្នាក់ដឹកនាំ អាយប៉ា និងថ្នាក់ ដឹកនាំអាស៊ានលើកទី ១៣ ក្រោមការដឹកនាំរបស់ លោកបណ្ឌិត Xayso phone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានមហាសន្និបាតអាយប៉ា លើកទី៤៥ និងលោក Sone xay Si phandone នាយករដ្ឋមន្ត្រីនៃសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥។

ឆ្លៀតក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Xaysom phone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការសភាទ្វេភាគីនាពេលកន្លងមក និងបន្តពង្រឹងទំនាក់ទំនងជាប្រពៃណីឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃសភាទាំងពីរ ក៏ដូចជាជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ដែល បម្រើដល់ឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា-ឡាវ៕SRN

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *