Breaking News

ទីតាំងល្បែងស៊ីសងតាមប្រពន្ធ័អនឡាញកំពុងលួចលាក់បើកលេង យ៉ាងរំភើយ នៅស្រុកស្វាយទាប

ស្វាយរៀង៖ ពលរដ្ឋល្អបានរាយការណ៍មកអង្គភាពសារព័ត៌មាន“ អែស អរ អិន ” នៅរសៀលនេះថា មានទីតាំងបានលួចលាក់ បើកដំណើរការបនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ យ៉ាងរលួន ដោយមិនខ្លាចញញ្ញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននោះឡើយ ម្យ៉ាងវិញទៀតផ្គើននឹងប្រសាសន៍របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ទីតាំងល្បែងសុីសងតាមអនឡាញដែលកំពុងលួចលាក់បើកលេងល្បែងស៊ីសងតាមអនឡាញ ស្ថិតនៅភូមិ ត្រពាំងតាអី ឃាតអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។

ពលរដ្ឋរស់នៅក្បែរៗទីតាំងនោះបានលើកឡើងថា ចំពោះទីតាំងមួយនេះបានបិទមួយរយៈពេលខ្លីហើយតែនៅពេលនេះបានបើកដំណើរការឡើងវិញហើយ គេសង្កេតឃើញមានអ្នកលេងល្បែងចេញចូលលេងជាហូរហែរ គគ្មានញញើតអ្វីទាំងអស់ដោយមិនខ្លាចញញើតនិងអាជ្ញាធរមូលដ្ឋានសោះឡើយ ពួកគាត់ព្រួយបារម្ភខ្លាច កើតមានចោរលួច ឆក់ ប្លន់ និងបទល្មើសផ្សេងៗកើតឡើង ដោយសារល្បែងនេះឯង ។ពួកគាត់ថាឯណាទៅភូមិឃុំមានសុវត្ថិភាព?ដែលប្រមុខរាជរដ្ឋាភិបាលដាក់ឲ្យមន្ដ្រីអនុវត្តនោះ ?

សូមរម្លឹកផងដែរថា កន្លងទៅថ្មីនេះមានការរឹតបន្តឹង និងមានការណែនាំពី សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យធ្វើយ៉ាងណាត្រូវបង្រ្កាបពាក់ព័ន្ធករណីល្បែងស៊ីសងនេះ ដេីម្បីពង្រឹងនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ ចំណុចជូនប្រជាពលរដ្ឋ ។ តែផ្ទុយទៅវិញល្បែងស៊ីសងតាមអនឡាញដែលមានទីតាំងភូមិត្រពាំងតាអី ឃាតអី ស្រុកស្វាយទាប ខេត្ដស្វាយរៀងបានបើកដំណើរការលេងយ៉ាងរលួនទៅវិញ ផ្ទុយពីរប្រសាសន៍របស់ថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាលនិងផ្ទុយពី គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ។

ជុំវិញករណីនេះដែរ អ្នកសារព័ត៌មាន បានជម្រាបជូនទៅលោកមេឃុំព្រៃតាអីតាមរយៈទូរសព្ទ នៅរសៀលថ្ងៃទី០៨ខែវិច្ឆកា ឆ្នាំ២០២៤នេះ ចំពោះទីតាំងនេះ លោកបាន ដាក់កម្លាំងដកសម្ភារៈអស់ហើយ កាលពីថ្ងៃមុន ករណីបើកថ្មីលោកមិនទាន់ដឹងនោះទេលោកបានបន្តថាចំពោះកន្លែងទីតាំងនេះប្រសិនបើកជាលើកទី ២ គឺលោកយកទាំងមនុស្សតែម្ដង ។

ទោះជាយ៉ាងណាក្ដី ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា អជ្ញាធរនិងសមត្ថកិច្ច ពាក់ពន្ធ័នៅក្នុងឃុំក៍ដូចជា អជ្ញាធរនិងសមត្ថកិច្ច ពាក់ពន្ធ័នៅក្នុងស្រុកនិងចុះស្រាវជ្រាវនិងបង្ក្រាប ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មាន“ អែស អរ អិន ”យើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយបន្ថែមពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕SRN 

Check Also

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ចុះធ្វើវេទិកាសាធារណៈ នៅភូមិ ចំនួន ២ ក្នុងសង្កាត់ជើងទឹក

Leave a Reply

Your email address will not be published. Required fields are marked *