Breaking News

កម្ពុជារៀបចំពិធីពិសារ​អាហារ​ពេល​ល្ងាច​ស្វាគមន៍​គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន

(សៀមរាប)៖ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤​កម្ពុជារៀបចំពិធីពិសារ​អាហារ​ពេល​ល្ងាច​ស្វាគមន៍​គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីននៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ក្រោម​អធិបតី​ភាព​របស់​ ឯកឧត្តម​ វង្សី​ វិស្សុត​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​ សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​។

ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អញ្ជើញចូលរួមពិធីជប់លៀងនៅបរិវេណប្រាសាទបាយ័ន ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និង​ឯកឧត្តម​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕SRN

About srn tv

Check Also

នាយករដ្ឋមន្រ្តី​ថៃ និងស្វាមី ​អញ្ជើញមក ​បំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជា ដើម្បីពង្រឹចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ថៃ

Leave a Reply

Your email address will not be published. Required fields are marked *