Breaking News

គណៈប្រតិភូ កោតសរសើរចំពោះការបដិសណ្ឋារកិច្ចរបស់កម្ពុជា និងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា

(សៀមរាប)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា បន្ទាប់ពីកម្មវិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ក្នុងកិច្ចប្រជុំពេញអង្គ គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ បានថ្លែងកោតសរសើរចំពោះការទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជា និងដំណើរការរៀបចំកិច្ចប្រជុំកំពូលនៃអនុសញ្ញាអូតាវ៉ា នៅលើទឹកដីប្រវត្តិសាស្រ្តរបស់កម្ពុជា។ ជាមួយគ្នានោះ គណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន និងក្លាយជាប្រទេសគំរូ និងឈានមុខគេសម្រាប់ការរួមចំណែកដល់សកម្មភាពមីនសកល៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *