Breaking News

ឯកឧត្តមបណ្ឌិត លី ធុជ ទទួលជំនួបទ្វេភាគីជាមួយ ឯកឧត្តម Andreas Motzfeldt Kravik អនុរដ្ឋមន្រ្តីការបរទេសនៃប្រទេសន័រវេស ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន

(សៀមរាប)៖  នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទទួលជំនួបទ្វេភាគីជាមួយ ឯកឧត្តម Andreas Motzfeldt Kravik អនុរដ្ឋមន្រ្តីការបរទេសនៃប្រទេសន័រវេស ដែលជំនួបទ្វេភាគីនេះ មានការចូលរួមពី ឯកឧត្តម Astrid Helle ឯកអគ្គរាជទូតន័រវេសប្រចាំនៅប្រទេសថៃ និងកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណ ឯកឧត្តម Andreas Motzfeldt Kravik អនុរដ្ឋមន្រ្តីការបរទេសនៃប្រទេសន័រវេស ដែលបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសន័រវេស ដែលបានផ្តល់នូវការគាំទ្រភាពជាប្រធានរបស់កម្ពុជានៃអនុសញ្ញាអូតាវ៉ា ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធនាឱ្យបានជោគជ័យដល់ដំណើរការក្នុងភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។

ក្នុងឱកាសនោះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនន័រវេស ដែលបានរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ហើយ​កម្ពុជានៅតែបន្តត្រូវការការគាំទ្រពីប្រទេសន័រវេស តាមរយៈកម្មវិធីរបស់ជំនួយរបស់ប្រជាពលរដ្ឋន័រវេស (NPA)។

ឯកឧត្តម Andreas Motzfeldt Kravik បានវាយតម្លៃខ្ពស់ចំពោះភាពជាប្រធានដឹកនាំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា និងការរួមចំណែកក្នុងវិស័យសកម្មភាពមីន ជាពិសេសភាពជោគជ័យរបស់កម្ពុជាក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *