Breaking News

ក្រសួងមហាផ្ទៃ ចុះបញ្ជីអង្គការ និងសមាគម ចំនួន ១៦ទៀត ក្នុងខែវិច្ឆិកា

ភ្នំពេញ៖  មុនឈានចូលខែធ្នូ ដាច់ឆ្នាំ២០២៤ ពោលគឺនៅខែវិច្ឆិកាកន្លងទៅ មានអង្គការ និងសមាគមចំនួន ១៦ទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការ។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 

បើតាមអ្នកនាំពាក្យរង ក្នុងចំណោមសមាគម និងអង្គការ ដែលបានចុះបញ្ជីនោះ មានសមាគម ចំនួន ១៥ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១ ខណៈក្នុងខែវិច្ឆិកាដូចគ្នានោះ ក្រសួង ក៏បានលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាបាល ចេញពីបញ្ជី ចំនួន ៧ ផងដែរ។

ដូចនៅតំបន់អឺរ៉ុប និងអាអាម៉េរិក អង្គការ និងសមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ដោយនៅកម្ពុជា មានច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ អង្គការ និងសមាគម ក៏ត្រូវគោរពតាមលក្ខន្តិកៈ ដែលខ្លួនបានតម្កល់នៅក្រសួង ស្ថាប័នមានសមត្ថកិច្ចផងដែរ។ 

ក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលើកទី៦ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញ និងលើកទឹកចិត្តសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមប្រកៀកស្មាគ្នាបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិ៕ដោយ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *