ភ្នំពេញ៖ ពិធីសម្ពោធផលិតផលថ្មី គឺម៉ាស៊ីនកម្ដៅទឹកភ្លាមៗប្រភេទចុងក្រោយបង្អស់ ម៉ូឌែ ល AQUARIUS ស៊េរី F&G និងចង្ក្រានអគ្គិសនីបង្កប់ម៉ាប ស្ថិតនៅភោជ្ជនីយដ្ឋានទន្លេបាសាក់២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកស្រី គឹមស្រ៊ុន អេលីដា នាយិកាក្រុមហ៊ុនខេមខូណាត្រេដឌឹង (ខេមបូឌា) ខូលអិលធីឌី បានឲ្យដឹងថា ម៉ាស៊ីនកម្ដៅទឹកភ្លាមៗប្រភេទចុងក្រោយបង្អស់ ម៉ូឌែល AQUARIUS ស៊េរី F&G និងចង្ក្រានអគ្គិសនីបង្កប់ម៉ាប ក្រុមហ៊ុនខេមខូណា បានចែកចាយផលិតផល Rinnai នៅក្នុងប្រទេសកម្ពុជារយៈពេលប្រមាណ 12ឆ្នាំជាងមកហើយ។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ Rinnai រីកចម្រើនក្លាយ ជាម៉ាកយីហោដែលអតិថិជនមានទំនុកចិត្តខ្ពស់ និងទទួលបានកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័ស ដោយសារផលិតផលមានគុណភាពខ្ពស់ ប្រកបដោយ ភាពច្នៃប្រឌិត ប្រើធន់បានយូរ និងមានសេវាកម្មគាំទ្រដល់ជូនអតិថិជន។
អ្នកស្រីបានបញ្ជាក់ទៀតថា, អតិថិជនខុសៗគ្នាមានតម្រូវការផ្សេងៗគ្នា ដូច្នេះដើម្បីបំពេញតាមតម្រូវការ និងសម្រួលដល់ ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន និងអ្នកប្រើប្រាស់កាន់តែមានប្រសិទ្ធភាពជាងមុន ក្រុមហ៊ុន បាននាំយកនូវម៉ាស៊ីនកម្ដៅទឹកភ្លាមៗ ម៉ូឌែល AQUARIUS ស៊េរី F&G និងចង្ក្រានអគ្គិសនីបង្កប់ម៉ាបជំនាន់ថ្មីដែល មានបច្ចេកវិទ្យាទំនើប និងការរចនាចុងក្រោយមកកាន់ទីផ្សារប្រទេសកម្ពុជា។ ផលិតផលទាំងនេះគឺពោរពេញទៅដោយលក្ខណៈពិសេសដែលមានប្រសិទ្ធភាព សន្សំសំចៃថាមពល រចនា បទស្អាតទំនើបទាន់សម័យ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ដែលប្រើប្រាស់ ប្រកបដោយផាសុខភាព។
ឧទាហរណ៍ ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ លើការកំណត់ជ្រើសរើសសី តុណ្ហភាព ប្រព័ន្ធគ្រប់គ្រង Error Code ជាដើម។ អ្នកស្រីបានបញ្ជាក់បន្ថែមថាដើម្បីអបអរការសម្ពោធផលិតផលថ្មីរបស់ Rinnai ក្រុមហ៊ុនមានការផ្តល់ជូនកម្មវិធីលើកទឹកចិត្តពិសេសដែលពុំធ្លាប់មាន ,សម្រាប់រយៈពេលកំណត់តែប៉ុន្មានថ្ងៃប៉ុណ្ណោះពីថ្ងៃ១៥ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោក Takeshi Shinji ប្រធានផ្នែកគ្រប់គ្រងការលក់ ក្រៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃសាជីវកម្ម រីន ណៃ ជប៉ុន បានឲ្យដឹងថា, រីនណៃ គឺជាសាជីវកម្ម ផលិត និងផ្គត់ផ្គង់ ឧបករណ៍បរិក្ខាក្នុងផ្ទះ ដ៏ធំឈានមុខមួយ នៅលើ ពិភពលោក មានដូចជាម៉ាស៊ីនទឹកក្តៅ ចង្ក្រាន ម៉ាស៊ីនបឺតផ្សែង និងម៉ាស៊ីនត្រជាក់ជាដើម។ ហើយសាជីវកម្មរីន ណៃ ខិតខំដើម្បីសម្រេចគោលដៅ អោយការរស់នៅ របស់ មនុស្សគ្រប់រូប ជុំវិញ ពិភពលោក ប្រកបដោយ សុខុមាលភាពនិង ផាសុកភាព ហើយការខិតខំនេះគឺមានរយៈពេល ជាង 100 ឆ្នាំមកហើយ បើរាប់ចាប់តាំងពីការបង្កើត សាជីវកម្មរីនណៃដំបូងនៅឆ្នាំ1920មក។ បច្ចុប្បន្នសាជីវកម្មរីនណៃ មានការិយាល័យកណ្តាល និង ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 12 នៅ ក្នុងប្រទេសជប៉ុន។ នៅឯក្រៅប្រទេស រីនណៃមានក្រុមហ៊ុនបុត្រសម្ព័ន្ធបន្ថែមចំនួន 35 ដែល សរុបគឺរហូតដល់ 47 កន្លែង ជុំវិញពិភពលោក ។ សាជីវកម្មរីនណៃ គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងវិស័យឧបករណ៍បរិក្ខាប្រើប្រាស់ថាមពលហ្គាស និងជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និងចែក ចាយនូវផលិតផលម៉ាករីនណៃ តាំងពីឆ្នាំ 2013 ហើយបានទទួលបានការគាំទ្រ និង វិនិយោគ ជាបន្តបន្ទាប់លើ ម៉ាកយីហោរីនណៃ នៅក្នុងប្រទេសកម្ពុជា។
លោក Takeshi Shinji ប្រធានផ្នែកគ្រប់គ្រងការលក់ ក្រៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបញ្ជាក់បន្ថែមថា,កម្មវិធីពិសេសសម្រាប់ថ្ងៃនេះ គឺជាការធ្វើបទបង្ហាញ អំពីផលិតផលម៉ាស៊ីនទឹកក្តៅ ស៊េរីថ្មី ផ្តល់ជូនការបញ្ចុះតំលៃជាពិសេស សម្រាប់ភ្ញៀវកត្តិយសទាំងអស់ នៅថ្ងៃនេះផងដែរនៅពេលដែលលោកអ្នកជាវម៉ាស៊ីនទឹកក្តៅថ្មីនិងចង្ក្រានអគ្គិសនីម៉ូដែលថ្មីនិងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ 10% ក្នុងមួយគ្រឿងភ្លាមៗសម្រាប់ម៉ាស៊ីនទឹកក្តៅនិងចង្ក្រានម៉ូដែលផ្សេងៗយើងក៏មានប្រមូលសិនអាច មើលបានតាមតារាងតម្លៃដែលមានដូចខាងក្រោម។ ហើយក្រោយពីការទូទាត់ភ្លាមៗហើយក្រោយទទួលបានទំនិញខាងក្រុមហ៊ុននិងបញ្ចុះតម្លៃជូន 3% បន្ថែមទៀត។
អ្វីដែលពិសេសជាងនេះយើងខ្ញុំនឹងមានកម្មវិធីលើកទឹកចិត្តជាពិសេសមួយទៀតរាល់ការជាវចាប់ពី 500 ដុល្លារដល់ 1,000 ដុល្លារនិងទទួលបានទឹកប្រាក់មកវិញមួយភាគរយចាប់ពី 1,000 ដុល្លារទឹកប្រាក់ត្រឡប់មកវិញចាប់ពី 2,000 ដុល្លារនិងទទួលបានទឹកប្រាក់ពីភាគរយ៕SRN