ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នពេញ នៅព្រលប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ជនសង្ស័យប្រុសស្រី ០៤នាក់ ត្រូវបានបង្ហាញមុខជាសាធារណៈមុននិងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន យកមកសាកសួររហូតបញ្ចប់នីតិវិធី។
សូមជម្រាបថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ថ្មីៗនេះ បានចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ (ស្រី០១នាក់) នៅចំណុចផ្ទះជួលមួយកន្លែងគ្មានលេខ ស្ថិតនៅបណ្ដោយផ្លូវជាតិ6A ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ វត្ថុតាងចាប់យករួមមាន ៖ ក្រាមពណ៌សថ្លាចំនួន ០៨កញ្ចប់តូចធំ, ថ្នាំគ្រាប់ចំនួន១៥គ្រាប់ ពណ៌បៃតង ១៤គ្រាប់ ពណ៌ក្រហម ០១គ្រាប់, ជញ្ជីងអេឡិកត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង, ម៉ាស៊ីនអ៊ុតមាត់ថង់ចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។
ជនសង្ស័យប្រុសស្រីទាំង០៤នាក់ រួមមាន៖
១ ឈ្មោះ ហែម សាវ័ន្ត ភេទប្រុស អាយុ ៣៨ឆាំ្ន
២ ឈ្មោះ លេង រតនា ភេទប្រុស អាយុ ១៦ឆ្នាំ
៣ ឈ្មោះ រិន ដាវីន ភេទប្រុស អាយុ២៣ឆ្នាំ
៤ ឈ្មោះ ហេង នីតា ភេទស្រី អាយុ ៣៧។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕