កណ្តាល៖ កាលពីម្សិលម៉ិញ ឃើញមានគេហទំព័រក្នុងស្រុក និង បណ្តាញទំនាក់ទំនងសង្គម បានផ្សព្វផ្សាយ ព្រោងព្រាត ពីការគ្រប់គ្រងរបស់ លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល គ្មានតម្លាភាព បង្កើតអំពើពុករលួយ បក្ខពួកនិយម គ្រប់គ្រងមន្ត្រី តាមបង្គាប់បញ្ជារបស់ខ្លួនដោយទំនើងចិត្ត លើការកំណត់ពន្ធ មិនស្របទៅតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បង្កើតនូវបញ្ហាបក្ខពួកនិយម ចំពោះឯកសារប្រថាប់ត្រាបង់ពន្ធ(ជាប់ពន្ធ) គាត់អោយមន្ត្រីរក្សាទុក មានរយៈពេលរាប់ខែ ដែលគេសង្ស័យថា នេះជាបញ្ហាគិតរឿងផលប្រយោជន៍ជាធំ ហើយមិនបានដាក់ចូលក្នុងប្រព័ន្ធទិន្នន័យ មានន័យថា, បើត្រូវរ៉ូវគ្នាហើយរឿងសេវា ទើបដាក់បញ្ចូលក្នុងប្រព័ន្ធទិន្នន័យ ជាវិធីរកលុយមួយដែលប៉ះពាល់ដល់កិត្តិយសអង្គភាព ព្រោះជាគោលការណ៍ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ រាល់ឯកសាប្រថាប់ត្រាបង់ពន្ធ (ជាប់ពន្ធ) មិនត្រូវបានអនុញ្ញាតអោយរក្សាទុកយូរដល់រាប់ខែ ហើយមិនដាក់ចូលក្នុងប្រព័ន្ធទិន្នន័យឡើយ ចាំបាច់ត្រូវបំពេញការងារនេះ ដាក់ចូលក្នុងប្រព័ន្ធទិន្នន័យ យ៉ាងយូរបំផុតពី៤ ថ្ងៃ ទៅ៨ថ្ងៃ ។ កាលណាទុករាល់ឯកសារប្រថាប់ត្រា (ជាប់ពន្ធ) យូរ ក្រៅពីប្រព័ន្ធទិន្នន័យ គឺការងារចាំបាច់មើលមិនឃើញ ។ ដូច្នេះទុកយូររាប់ខែ ដល់ត្រូវដង ត្រូវផ្លែគ្នា ទើបបញ្ចូលក្នុងប្រព័ន្ធទិន្នន័យ ដាក់ក្នុងរង្វង់៤ ទៅ៨ថ្ងៃស្របតាម ក្រសួង ,និង អគ្គនាយកដ្ឋានពន្ធដារ រកចំណូលតាមបច្ចេកទេសនេះ ដោយលាក់លៀមបំផុត ។
ករណីខ្លះមន្ត្រីបានខ្សឹបខ្សៀវថា, លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល រាល់ឯកសារដែលមន្ត្រីត្រូវយកទៅឆ្លង ដើម្បីចុះហត្ថលេខា បើមិនមានលុយទេ ត្រូវរក្សាទុកចោល ឬកាក់ទុកសិន ។ ពិសេសគាត់កំពុងមានមោទនភាព ខណៈយកឈ្មោះថ្នាក់ដឹកនាំ មកប្រើ ហើយគម្រាម មន្ត្រីក្រោមឱវាទ ឈានដល់ការប្រើសំដីមិនសមរម្យ ក្នុងនាមជាប្រធានដឹកនាំអង្គភាពមួយ ។
ឥឡូវលេចរឿងកាន់តែធំ , ខណះក្រសួងដកបញ្ឈរជើង៥នាក់ ក្នុងនោះមានអ្នកជាប់ពាក់ព័ន្ធកំហុស អ្នកខ្លះទៀតអត់ពាក់ព័ន្ធ តែរឿងនេះ លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល គេងមិនលក់ បក់មិនល្ហើយទេ ដោយសារខាងអគ្គនាយកពន្ធដារ ចុះស៊ើបអង្កេត ស្រាវជ្រាវ ធ្វើសវនកម្ម រកឃើញនូវកំហុសចំពោះការគ្រប់គ្រង របស់លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល មានទាំងលិខិតផ្ទេរសិទ្ធិប្រើប្រាស់កាន់កាប់ដីធ្លី ក្លែងក្លាយ ហើយប្រថាប់ត្រាបង់ពន្ធ , ខណៈដាក់តម្លៃពន្ធប្រមាណជាង៥លានរៀន ,! ចុះបើរកឃើញឯកសារក្លែងលើសពីនេះ តើលោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល គិតយ៉ាងណា ការគ្រប់គ្រងរបៀបនេះ ? នេះមិនទាន់និយាយរឿងត្រាមួយ(កំផ្លុស) រកឃើញនៅក្នុងសាខាពន្ធដារ ខេត្តកណ្តាល តើក្លែងក្លាយ ឬទុកបម្រើអោយអ្វីមួយ ? មន្ត្រីរហូតដល់បង្ហើបថា, លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល រៃអង្គាសលុយកូនចៅរាល់ខែ ,សុីដាច់ប្រាក់ឧបត្ថម្ភជាដើម ។ អ្វីដែលកូនចៅឆ្ងល់ ហេតុអីក៏លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល គ្រប់គ្រងអោយបានត្រឹមត្រូវ មានតម្លាភាព ស្របតាមគោលការណ៍ របស់អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅ ! ចាំបាច់យកឈ្មោះថ្នាក់ដឹកនាំ មកកៀបសង្កត់កូនចៅ បង្គាប់ បញ្ជាអោយ ប្រមូលពន្ធ ផ្ទុយពីសេចក្តីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ? ករណីខ្លះមានអំនួត ដល់មន្ត្រីថា, លោក គង់ វិបុល រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ ក៏គ្មានអំណាចដកគាត់ ថែមទៀត។
សូមរំលឹកផងថា, មិនត្រឹមតែមន្ត្រីត្រៀមប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះទេ ចំពោះការបើកការស៊ើបអង្កេត ស្រាវជ្រាវនៅក្នុងសាខាពន្ធដារ ខេត្តកណ្តាល គឺលោក នុត វុត្ថា អាចអស់តំណែង ខណៈបច្ចុប្បន្ន ថ្នាក់ដឹកនាំខាងលើ យកច្បាប់ជាមូលដ្ឋានគ្រឹះ ។
សូមបញ្ជាក់ថា, ថ្មីៗនេះ ប្រមុខរដ្ឋស្តីទី បញ្ចប់មុខតំណែងលោក សែម សក្កិសិនា ពីទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋលេខាធិការ! ដោយសារតែបំបាត់ពន្ធរដ្ឋ រត់ការរឿងមិនប្រក្រតី ។
សូមជម្រាបជូនថា, បើទោះបីការដកហូតតំណែងនេះ មិនបានបញ្ជាក់ពីមូលហេតុក៏ដោយ តែតាមព័ត៌មានទទួលបាន គឺអាចពាក់ព័ន្ធនឹងករណីគេចពន្ធ ហើយរហូតមានដីកាពីតុលាការកោះហៅទៀតផង ឲ្យចូលខ្លួនទៅដោះស្រាយ!
សូមបញ្ជាក់ថា លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានទម្លាយពីការចាប់ខ្លួន ជនខិលខូចដែលស៉ីឈ្មួលឈរឈ្មោះបើកក្រុមហ៊ុន បង្កើតវិក្កយបត្រខ្យល់ មានទឹកប្រាក់៨៩លានដុល្លារអាមេរិក ដើម្បីកាត់កង គេងបន្លំពន្ធរដ្ឋរាប់លានដុល្លារ!
លោករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកបន្លំឈរឈ្មោះនេះ គឺជាបុគ្គលិករបស់ភោជនីយដ្ឋានមួយ ដែលបុគ្គលនោះមានឈ្មោះ ប៊ុន ឆ្លាត ដែលរូបគេ និងបក្ខពួកបានចេញវិក្កយបត្រចំនួន៩៩២ ដែលមានទឹកប្រាក់ពន្ធ៨៩លានដុល្លារ ហើយមានជាប់ពាក់ព័ន្ធជាមួយជនជាតិចិនផងដែរ។
ដោយឡែកចំពោះរឿងលោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល គ្រប់គ្រងមានភាពមិនប្រក្រតី ត្រូវមន្ត្រីចាត់ទុកថា មានអំពើពុករលួយ ឈានដល់ត្រៀមប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ អង្គភាព យើងខ្ញុំមិនអាចធ្វើការទំនាក់ទំនងតាមទូរស័ព្ទ សុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល ។ ប៉ុន្តែអង្គភាព យើងខ្ញុំនឹងរងចាំការបកស្រាយ បំភ្លឺពីលោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល គ្រប់ពេល ស្របតាម ក្រមសីលធម៌ វិជ្ជាជីវៈ និងបានដឹងច្បាស់ពីមូលហេតុអ្វីផង ឈានដល់បែកពាងប្រហុកយ៉ាងនេះ ??? ៕SRN