Breaking News

ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២២នេះ ស្រុកអង្គស្នួល ខេត្តកណ្តាល រក្សាបាននូវសន្ដិសុខ សណ្ដាប់សាធារណៈបានយ៉ាងល្អប្រសើរ

កណ្តាល៖ សម្រាប់សកម្មភាពមុន អំឡុងពេល និងក្រោយថ្ងៃចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ រយៈពេល៣ថ្ងៃមកនេះ ស្រុកអង្គស្នួល ខេត្តកណ្តាល រក្សាបាននូវសន្ដិសុខ សណ្ដាប់សាធារណៈបានយ៉ាងល្អប្រសើរ ដោយឡែកនៅតាមមូលដ្ឋាន បានអុជ ធូប ទៀន ក្នុងឱ្យកាសទទួលទេវតាឆ្នាំថ្មី ដោយមានការ ប្រុងប្រយ័ត្នខ្ពស់ និងពុំមានបង្កគ្រោះថ្នាក់អគ្គីភ័យកើតឡើង ឡើយ ។ នេះបើយោងតាម លោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល បានថ្លែងប្រាប់សារព័ត៌មាន ឲបានដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានថ្លែងបន្តទៀតថា ចំពោះការងារសុវត្ថិភាព ចរាចរណ៍ នៅទូទាំងស្រុកអង្គស្នួល ពិសេសនៅតាមកំណាត់ផ្លូវជាតិលេខ៤ មានភាពមមាញឹក ពិសេសការឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយទៀត កងកម្លាំងរបស់អធិការរដ្ឋាននគរបាលស្រុកបានចុះសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍ នៅតាមដងផ្លូវជាតិលេខ៤ ចំនួន ៣ចំណុច៖
ទី១-ចំណុចផ្លូវកែងផ្សារបែកចាន
២-ចំណុចផ្លូវកែងផ្សារអង្គស្នួល
៣-ផ្លូវកែងផ្សារថ្នល់ទទឹង ដោយចរាចរណ៍ទៅមកមានសភាពធម្មតា មិនមានការកកស្ទះចរាចរណ៍នោះទេ។

ក្នុងនោះស្រុកអង្គស្នួល បានរៀបចំកម្លាំងអន្ដរាគមន៍ ចំនួន ៣០នាក់ ដោយបានត្រៀមប្រចាំការនៅអធិការរដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំទទួលបទបញ្ជា និងចេញល្បាតនៅក្នុងមូលដ្ឋាន ជាប្រចាំ ជាពិសេស នៅតាមទីទាំង រៀបចំសង្ក្រាន្ដ នៅតាមវត្តអាមរាម ទីតាំងកំសាន្ដនានា និងទីតាំងដែលមានប្រជាពលរដ្ឋប្រជុំជន។

ក្នុងនោះដែរ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានកោតសរសើរ ដល់កងកម្លាំងអន្ដរាគមន៍របស់ស្រុក ដែលបាន រៀបចំផែនការបានយ៉ាងល្អប្រសើរ ជាពិសេស ការចុះល្បាតនៅតាមមូលដ្ឋាន ក្នុងរយៈពេល ៣ថ្ងៃនេះ គឺពុំដែលបានសំរាកនោះទេ ដោយយើង មិនមានបទល្មើសក្នុងកម្រិតណាមួយកើតឡើង នោះទេ។

លោកអភិបាលស្រុកបានគូសបញ្ជាក់ថា អំឡុងពេល៣ថ្ងៃមកនេះ ប្រជាពលរដ្ឋយើង ខ្លះធ្វើដំណើរចេញដំណើរកំសាន្ដនៅខេត្តផ្សេង ពិសេស ខេត្តព្រះសីហនុ ខេត្តកំពង់ និងខេត្តសៀមរាបជាដើម ហើយមួយចំនួនគឺមិនបានធ្វើដំណើរទៅឆ្ងាយនោះទេ គឺបានចូលរួមក្នុងកម្មវិធីសង្ក្រាន្ដនានាដែលរៀបចំនៅតាមទីវត្តអារ៉ាមនានា ហើយខ្លះបានចេញទៅលេងនៅខេត្តកំពង់ស្ពឺ។

សម្រាប់រដ្ឋបាលស្រុកអង្គស្នួល មានឃុំចំនួន១០ ស្មើនឹង២០០ភូមិ ក្នុងនោះមានវត្តអារ៉ាម ចំនួន ៣៣វត្ត គឺមានការប្រមូលផ្ដុំជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរ ការរៀបចំសង្ក្រាន្ដនៅតាមទីវត្តអារ៉ាម និងចាក់ធុងបាស់រាំកំសាន្ដផងដែរ ។ មានប្រជាពលរដ្ឋ ជាលក្ខណៈគ្រួសារបានយកចង្ហាន់មកប្រគេនព្រះសង្ឃ ក៏ វិលត្រឡប់មកផ្ទះវិញ ដោយការជួបជុំ រក្សាបាននូវអនាម័យ ៣កុំ ៣ការពារ ដោយបានពាក់ម៉ាស់ បាញ់អាកុលគ្រប់ពេល និងរក្សាគម្លាតសុវត្ថិភាពផងដែរ។

សូមជម្រាបផងដែរថា ការរៀបចំសង្ក្រាន្ដ នៅក្នុងមូលដ្ឋានស្រុកអង្គស្នួល ទាំងមូល បានរៀបចំនៅគ្រប់មូលដ្ឋានឃុំទាំង១០ ជាពិសេសនៅតាមទីអារ៉ាមតែម្ដង ដោយបានរៀបចំលេងល្បែងប្រជាប្រិយខ្មែរ កន្លែងលេងបាញ់ទឹក ដោយជាមធ្យមមានប្រជាពលរដ្ឋចូលរួមពីចន្លោះ ៤០០ ទៅ៥០០នាក់ ក្នុងមួយទីតាំង។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បន្តថាចំពោះស្ថានភាពរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលខកខានមិនបានឈប់សំរាក ក្នុងអំឡុងពេលចូលឆ្នាំ រយៈពេល២ឆ្នាំមកនេះ គឺមានភាពសប្បាយរីរាយ និងច្រើនកុះករ ជាក់ស្ដែង រដ្ឋបាលស្រុកអង្គស្នួល យើងបានរៀបចំស្ទង់ពិពណ៌ ផលិតផលក្នុងស្រុក នៅមាត់ទន្លេ នាក្រុងតាខ្មៅ ដែលសង្កេតឃើញថា មានប្រជាពលរដ្ឋមកពីបណ្ដារទីកន្លែងផ្សេងៗ ជាច្រើន បានមកចូលរួមទន្សនា និងរាំលេងកំសាន្ដផងដែរ។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានថ្លែងឲ្យដឹងទៀតថា ក្នុងនាមតំណាងរដ្ឋបាលស្រុក ក៏ដូចជាមន្ដ្រីរាជការនៃរដ្ឋបាលស្រុកអង្គស្នួលទាំងមូល សូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ដែលបានរៀបចំឱ្យមាននូវកម្មវិធីសង្ក្រាន្ដនៅតាមបណ្ដារមូលដ្ឋាននានាក្នុងក្រុងស្រុក ទាំង១១ នៃខេត្តកណ្ដាល ជាពិសេស ការរៀបចំកម្មវីធីសង្ក្រាន្ដនៅក្រុងតាខ្មៅ ដែលមានប្រជាពលរដ្ឋចូលរួមជាច្រើនកុះករ បានបង្កឲ្យមានការសប្បាយរីករាយឡើងវិញ បន្ទាប់ពីយើងទទួលរកនូវឆ្លងរីករាលដាលជាសហគមន៍ ជំងឺកូវីដ១៩ ប្រភេទឌែតា និងប្រភេទអូមីក្រុងកន្លងមក ឆ្លៀតក្នុងឱកាស ខ្ញុំបាទក៏សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះមគ្គុទេសដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលទប់ស្កាត់នូវជំងឺកូវី១៩ បានទាន់ពេលវេលា នឹងបានបើកប្រទេសឡើងវិញ ធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានប្រសើរឡើងវិញ និងមានភាពសប្បូរសប្បាយ ។

ជាមួយគ្នានេះដែរលោក ខុន សេរីរដ្ឋា សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ មេត្តាបន្ដអនុវត្តនូវវិធានការអនាម័យ ៣កុំ ៣ការពារ និងអញ្ជើញមកចាក់វ៉ាក់សាំងការងារជំងឺកូវីដ-១៩ ដូសជម្រុញទី៣ និងទី៤ ឲ្យបានគ្រប់ៗ គ្នា និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់គ្នា ថែរក្សានូវសុខសន្ដិភាពដើម្បីជម្រុញដល់ល្បឿននៃការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

Leave a Reply

Your email address will not be published. Required fields are marked *