កណ្តាល៖នៅថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះលោក ច័ន្ទ សុភ្ត្រា នាយរងសេនាធិការចម្រុះ នាយកសាលានាយទាហាននសកម្ម និងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអញ្ជើញជាគណៈអធិបតីដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំបន្ទាន់លើការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលប្រជុំសាលាស្រុក អគារ ‘ក’ ។
ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារប្រតិភូអមដំណើរ ឯកឧត្តម លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី នាយករងរដ្ឋបាលស្រុក លោកប្រធានការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកប្រធានការិយាល័យសង្គមកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ លោក លោកស្រីមេឃុំ និងជំទប់គ្រប់ឃុំ ទទួលបន្ទុកការងារចាក់វ៉ាក់សាំងកូវីដ-១៩ រដ្ឋបាលរោងចក្រ និងក្រុមការងារទទួលបន្ទុកការងារចាក់វ៉ាក់សាំងរោងចក្រ នៃស្រុកអង្គស្នួល ខេត្តកណ្តាល ៕ដោយ៖ សិរី នាគ