ភ្នំពេញ៖លោក ចាវ សុជាតិ អគ្គនាយកក្រុមហ៊ុន បុរី CS ពាក់ព័ន្ធករណីចេញសែកគ្មានប្រាក់ចំនួន២លើក សរុបជាង២៥ម៉ឺនដុល្លារ នៅពេលនេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ហើយ ។
នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ដែល ទើបទទួលបាន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នេះ ។
លោក ចាវ សុជាតិ ត្រូវបានចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ តាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់ ។
អគ្គនាយកក្រុមហ៊ុន បុរី CS លោក ចាវ សុជាតិ ពេលនេះ កំពុងជាប់ពន្ធនាគាររាជធានីភ្នំពេញ ឬ ហៅថា ប៉េហ្ស៊ី ៕SRN