Breaking News

កុមារ និងយុវវ័យ អាយុចាប់ពី១២ដល់១៧ឆ្នាំ និងទទួលបាន ការចាក់វ៉ាក់សាំង ការពារកូវីដ១៩ នាពេលឆាប់ៗ…

ភ្នំពេញ៖  នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារពិសេស ជូនជនរួមជាតិ ពាក់ព័ន្ធ ការសម្រេច ឲ្យចាក់វ៉ាក់សាំង កូវីដ១៩ ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ។

បើតាមខ្លឹមសារសំលេង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបើកដំណើរការ ចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ ឆ្នាំ ដែលជំហានដំបូង និងដំណើរការចាក់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល។

ដូច្នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូប ត្រៀមនាំកូនៗ ដែលមានអាយុ ចាប់ពី ១២ ដល់ ១៧ ឆ្នាំ មកទទួល ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដោយមិនគិតថ្លៃ តាមការជូនដំណឹង របស់ក្រសួងសុខាភិបាល នាពេលខាងមុខ៕ដោយ៖ សិរី នាគ

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *