Breaking News

លោក ហ៊ុន ម៉ានី ចាត់ទុកទង្វើដែលប្រមាថមកលើសម្ដេចតេជោ ហ៊ុន សែន ជារឿងមិនអាចបន្ធូរបន្ថយ ឬសម្រាលទោសដល់ពួកជ្រុលនិយមនោះបានឡើយ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានប្រតិកម្មលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា «ទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី មកលើប្រធានគណបក្សប្រជាជនកម្ពុជាគឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត» ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ទង្វើនេះ ពួកយើងទាំងអស់គ្នា ជាសមាជិកគណបក្ស និង ជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬ សម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ។

ពួកយើងត្រូវចាំ និងមិនត្រូវភ្លេចចរិតជ្រុលនិយមរបស់ពួកនេះឡើយ។ អស់លោកក៏ត្រូវចាំថា អ្នកណាធ្វើ អ្នកនោះទទួល៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *