Breaking News

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា «គណបក្សប្រជាជនមិនមែនស្រឡាញ់ប្រជាជនតាមរដូវកាលនោះទេ»

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងបែបនេះ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នេះ នៅក្នុង ជំនួបជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា នៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមបណ្តាញសង្គម Facebook ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងទាំងស្រុងថា ៖

នៅក្នុងខេត្តកំពង់ស្ពឺនេះ មិនថាខ្ញុំផ្ទាល់ ឬ ក្រុមការងារចុះជួយតែងតែមកនៅរួមរស់ជាមួយប្រជាពលរដ្ឋរហូតមកស្រាប់ទៅហើយ មិនមែនឃើញមុខតែក្នុងរដូវកាលបោះឆ្នោតនោះទេ។

ជារឿយៗប្រជាពលរដ្ឋតែងតែទទួលបានអំណោយផ្សេងៗ មិនថាជាសម្ភារៈបរិក្ខារបច្ចេកទេស ឬវត្ថុអនុស្សាវរីយ៍ ការចែករំលែកពេលមានគ្រោះអាសន្ននានា មិនថាពេលទឹកជំនន់ ខ្យល់កន្រ្តាក់ ក៏ដូចជាសមិទ្ធផលនានា ទូទាំងខេត្ត និងទូទាំងប្រទេសរហូតមកហើយ។

អនាគតក្រុមគ្រួសារ និងអ្នកជំនាន់ក្រោយរបស់យើង ត្រូវការគណបក្សដែលធ្វើពិតប្រាកដ ហើយមានបទពិសោធន៍ និងការអនុវត្តជាក់ស្តែង នោះគឺ គណបក្សប្រជាជនកម្ពុជា ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *