Breaking News

ច្បាស់ហើយរឿង លក់ដីវត្តសុវណ្ណសាគរ បន្ទុកធ្លាក់លើជាគ្រូបង្រៀន គណៈកម្មការវត្តរួម និងព្រះសង្ឃ?

កណ្ដាល៖ កាលពីថ្ងៃទី០៩ ខែកក្កដា ២០២១ លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីស្រាវជ្រាវលើករណីនេះ!។

បើតាមការបញ្ជាក់ពីលោក កន សុខកាយ អភិបាលស្រុកល្វាឯមក្រោយប្រជុំចប់ ធ្វើកំណត់ហេតុ រដ្ឋបាលស្រុកល្វាឯម រកឃើញថា៖«អ្នកលក់ដីវត្តសុវណ្ណសាគរនោះ គឺជាព្រះសង្ឃ គណៈកម្មការវត្ត រួមនិងគ្រូបង្រៀន នៅសាលាបឋមសិក្សាសុវណ្ណសាគរ ពោលគឺមិនពាក់ព័ន្ធជាមួយអាជ្ញាធរនិងសមត្ថកិច្ចឡើយ ដោយពួកគាត់ទិញលក់ផ្ទាល់គ្នាឯង រវាងឈ្មួញ និងគណៈកម្មការ វត្ត ព្រះសង្ឃគ្រូបង្រៀន»។ ចំពោះរបាយការណ៍កំណត់ហេតុ គឺត្រូវបានបញ្ជូនទៅសាលាខេត្ត រួចរាល់អស់ហើយ ។

ប៉ុន្តែចំណាត់ការបែបណានោះ? នៅលើរដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធ។

រីឯលោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល មិនអាចសុំការបំភ្លឺបានទេ  ខណៈលោកទទួលទូរស័ព្ទហើយ ចុចបិទវិញ!។

លោក សេង សុមនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងថា ករណីសង្ស័យលក់ដីវត្តសុវណ្ណសាគរ នៅស្រុកល្វាឯមគឺក្រសួងកំពុងរង់ចាំមើល របាយការណ៍របស់មន្ទីរធម្មការនិងសាសនាខេត្តកណ្ដាលថា តើសាច់រឿងវាយ៉ាងម៉េច ហើយត្រូវមានវិធានការបែបណា ពេលនេះក្រសួង ពុំទាន់ដឹងថាត្រូវធ្វើបែបណានោះទេ!។ ចំពោះសំនួរថា តើក្រសួងអាចនិងដកហូតដីវត្តមកវិញឬទេ..?។ លោកឆ្លើយថា សំខាន់ចាំមើលរបាយការណ៍សិន ទើបបើកកិច្ចប្រជុំ ហើយត្រូវមានវិធានការបែបណា ពោលគឺមិនអាចនិយាយមុនឡើយ ដោយចាំមើលជាក់ស្ដែង។

យោងតាមការលើកឡើងរបស់អាជ្ញាធរស្រុកល្វាឯមបញ្ជាក់ថា៖«បន្ទុកគ្រប់យ៉ាង ធ្លាក់លើគ្រូបង្រៀន គណៈកម្មការវត្ត រួមនិងព្រះសង្ឃ» ខណៈអាជ្ញាធរភូមិ-ឃុំមិនមានពាក់ព័ន្ធ ហើយត្រូវរួចខ្លួនរហូត!។

សូមជម្រាបថា ដីគរុភណ្ឌរបស់វត្តសុវណ្ណសាគរ(ហៅវត្តបន្ទាយ)ស្ថិតនៅចំពីមុខ សាលាបឋមសិក្សាសុវណ្ណសាគរ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។ ទាំងដីមនិងប៉ុស្តិ៍នគរបាលអរិយក្សត្រ រួមនិងដីខាងជើងប៉ុស្តិ៍ ជាប់សាលាឃុំ ត្រូវគេអះអាងថា បានលក់អស់ហើយក្នុងប្លង់រួមតែមួយ ដែលមានតម្លៃសរុប មិនក្រោម១លានដុល្លារនោះទេ ។ ប៉ុន្តែតម្លៃដែលបង្ហាញលើតុនឹងឱ្យដឹងឮ ត្រឹមតែ៤០ម៉ឺនដុល្លារ ដោយញែកថា តម្លៃ៤០ម៉ឺនដុល្លារនេះ ក្បាលដីប្រវែង៤០ម៉ែត្រ នៅចន្លោះកណ្ដាលពីសាលាឃុំអរិយក្សត្រទៅប៉ុស្តិ៍នគរបាលអរិយក្សត្រ ។

រីឯដីប៉ុស្តិ៍នគរបាលអរិយក្សត្រ ដែលជាប់ផ្លូវកែង ក្បាលដីប្រហែល៤០ម៉ែត្រទៀត ។

នៅជាប់ផ្លូវកំពង់ដរ អរិយក្សត្រ ត្រូវគេលាក់បាំងបំបិទចោល មិនបង្ហាញឯកសារមិនឱ្យដឹងតម្លៃពិត។ អ្វីដែលហួសចិត្តជានេះទៅទៀត គឺវត្តសុវណ្ណសាគរ ទទួលបានត្រឹមតែ២៧ម៉ឺនដុល្លារ សម្រាប់ទុកកសាងប៉ុណ្ណោះ ។

រីឯ១៣ម៉ឺនដុល្លារទៀត ត្រូវគ្រូៗនៅសាលាបឋមសិក្សាសុវណ្ណសាគរ ដកយកក្រោមហេតុផលកសាងសាលា។

សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះលោក ខ្លូត សំអឿន មេភូមិអរិយក្សត្រ បានទទួលស្គាល់ថា ដីគរុភណ្ឌរបស់«វត្តសុវណ្ណសាគរ»គឺពិតជាបានលក់ផ្ដាច់ឱ្យឈ្មួញប្រាកដមែន ដោយមានប្លង់នឹងស៊ីញេ៉ ចុះហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំទៀតផង។

លោកបញ្ជាក់ទៀតថា ទាំងដីកន្លែងស្នាក់ការប៉ុស្តិ៍នគរបាលអរិយក្សត្រ រួមនិងដីខាងជើងប៉ុស្តិ៍ ។ ពោលគឺពីផ្លូវកំពង់ដរ ទល់និងសាលាឃុំអរិយក្សត្រ បញ្ចូលជាប្លង់តែមួយ ត្រូវបានលក់រួមគ្នាអស់ហើយ គឺតាមតម្រូវការរបស់វត្ត ៕SRN

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូតនៃប្រទេសទាំងពីរ

Leave a Reply

Your email address will not be published. Required fields are marked *