Breaking News

មន្ត្រីឧទ្យាននុរក្សគិរីរម្យ បន្តប្រតិបត្តិការ បង្ក្រាបការលួចដាំបង្គោល យកដីឧទ្យានជាតិ

កំពង់ស្ពឺ៖​ក្រោមការដឹកនាំរបស់លោកឱម ម៉ាក់ធារីប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះដោយមានការចង្អុលបង្ហាញពីលោកសួស សុផល អនុប្រធានមន្ទីរទទួលបន្ទុក មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ​ សហការជាមួយកំលាំង សហគមន៍តំបន់កាពារចំបក់ បានចុះបង្ក្រាបការលួចដាំបង្គោលរបងហ៊ុមព័ទ្ធដីព្រៃរបស់រដ្ឋគោលបំណងយកធ្វើជាកម្មសិទ្ធិនៅចំណុចនិយាមកាឃ្លុំប្រាំជ្រុង ៤០០៥៥៥ ១២៥២៩២៣,៤០០៦២១ ១២៥៣០០០,៤០០៣១៥ ១២៥២៨៨២,៤០០៦២២ ១២៥៣១២៧,៤០០៧៥៦ ១២៥៣១៦០ ស្ថិតក្នុងភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តពង់ស្ពឺ នៃឧទ្យានជាតិព្រះសុរាម្រិត-កុសម:គិរីរម្យ (អញ្ញាតជន) បន្ទាប់ពីបានពិនិត្យបរិវេណកន្លែងកើតហេតុឃើញមានការដាំបង្គោលរបងឈើហ៊ុមព័ទ្ធចំនួន១៥០០ដើម និងលួសបន្លាចំនួន៣ខ្សែប្រវែង២០០០ម៉ែត្រដោយឃើញទង្វើបែបនេះវាផ្ទុយពីច្បាប់ស្ដីពី តំបន់ការពារធម្មជាតិ ក្រុមការងារយើងក៏បានដកបង្គោលរបង និងលួសបន្លាទាំងអស់នោះកម្ទេចនៅនិងកន្លែងកើតហេតុតែម្តង។ក្រុមកាងារកំពុងបន្តស្រាវជ្រាវរកជនសង្ស័យដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

លោកសួស សុផល អនុប្រធានមន្ទីរបរិស្ថានខេត្តបានអោយដែថា សកម្មភាពចុះបង្ក្រាបនេះគឺក្រុមការងារយើងនៅតែបន្តដោយមិនទុកឲ្យមានបទល្មើសទាំងនេះកើតមានទៀតនោះទេ។សូមបញ្ជាក់ ថា ជនណាដែលបោះបង្គោលហ៊ុមព័ទ្ធដាក់សញ្ញាសម្គាល់និងកាប់គាស់រុករានដីព្រៃឆ្ការដុតឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិនិងត្រូវផ្ដន្ទាទោសក្នុងមាត្រាទី៦០និងមាត្រាទី៦២នៃច្បាបស្ដីពីតំបន់ការពារធម្មជាតិជាប់ទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំនិងទោសពិន័យជាប្រាក់ពីដប់ប្រាំលាន១៥០០០០០០រៀលដល់ មួយរយហាសិបលាន១៥០០០០០០០រៀល ៕ ដោយ៖ សិរី នាគ

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *