Breaking News

សមត្ថកិច្ចចម្រុះបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចចម្រុះសហការជាមួយកម្លាំងឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃកែវសីមាបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិដែលជនល្មើសតែងតែឆ្លៀតឱកាសកាសនៅពេលសមត្ថកិច្ចឆកល្វែងឬសម្រាក។ កម្លាំងឧទ្យានុរក្សនៃការិយាល័យនៃដែនជម្រកសីមាដឹកនាំដោយលោកមិន ចាន់រិន ប្រធានស្នាក់ការស្រែផ្លែងនិងសហការីដែលមានកម្លាំងទាំងអស់ជិត ១០ នាក់បានចុះធ្វើប្រតិបត្តិការនេះ។

ជាក់ស្តែងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ កម្លាំងឧទ្យាននុរក្សបានសហការជាមួយ ស្នាក់ការរងរហ៊ូត,កម្លាំងកងរាជហត្ថស្រុកកែវសីមា និងកម្លាំងមន្រ្ដីប៉ុស្ដិ៍រដ្ឋបាលស្រែ ព្រះ បានចុះល្បាតទប់ស្គាត់បទល្មេីសធនធានធម្មជាតិ នៅណុចព្រៃខ្លុង ស្ថិតនៅភូមិអូរច្រារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយក្រុមការងារបានរុករកឃេីញឈេីអាប្រភេទលេខ1និងលេខ២ (ស្រឡៅ,សុក្រម ,ផ្ដៀក) ចំនួន៣៩ កំណាត់ (អញ្ញាតជន)ក្នុងនោះ ឈើអារប្រភេទលេខ១(ស្រឡៅ)ចំនួន២៨កំណាត់,ឈើអារប្រភេទលេខ១(សុក្រម) ចំនួន៦កំណាត់ និងឈើអារប្រភេទលេខ២(ផ្ដៀក) ចំនួន៥ កំណាត់ (មិនទាន់វាស់វែង) ដែលក្រុមជនមិនស្គាល់មុខយកមកលាក់ទុកនៅក្នុងព្រៃ។

បន្ទាប់មកក្រុមការងារបានប្រមូលនិងដឹកជញ្ជូនឈើទាំងអស់ខាងលើមករក្សាទុកនៅស្នាក់ការកណ្ដាលកែវសីមា ដើម្បីចាត់ការតាមនីតិវិធី។

លោកហាន សាខន ប្រធានការិយាល័យដែនជម្រក សត្វព្រៃកែវសីមាបានថ្លែងថា យើងបានខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ក្នុងការបង្ក្រាបបទល្មើសដើម្បីការពារធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់យើង។ ប៉ុន្តែយើងនៅទីភ្លឺពួកជនល្មើសនៅទីងងឹតតែងតែធ្វើសកម្ម ភាពគ្រប់ល្បិចកល ។ យ៉ាងណាក៏ដោយយើងបានទប់ស្កាត់ទទួលបានលទ្ធផលជាវិជ្ជមានច្រើនណាស់ដែរ។

លោកប្រធានបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមការពារធនធានធម្មជាតិ។ ជាពិសេសសមត្ថកិច្ចត្រូវបញ្ឈប់ការលក់,ទិញឈើនៅតាមដេប៉ូនានា ដែលវាជាប្រភពនាំឲ្យមានការកាប់បំផ្លាញព្រៃឈើ។ លោកហាន សាខនបន្តថា ការប្រឹងប្រែងដែលកម្លាំងឧទ្យានុរក្សគឺមិនគ្រប់គ្រាន់ទេដូច្នេះទាមទាឱ្យមានការចូលរួមទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធ៕ដោយ៖ សិរី នាគ

 

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *