Breaking News

រថយន្តLexusRX330បើកជ្រុលទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់មួយកង់

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក lexus RX330 មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកនិងរនាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវមន្នីស្ថិតនៅតាមបណ្ដោយផ្លូវមុន្នីរ៉េតក្នុងសង្កាត់ទួលស្វាយព្រៃទី ២ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនកើតហេតគេបានឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកlexusRX330 មួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AL-4323បើកបរតាមបណ្តោយផ្លូវមន្នីរ៉េត ក្នុងួិសដៅពីលិចមកកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹងបណ្តាលអោយបាក់មួយកង់ ចំណែករថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕SRN

 

Check Also

ខណៈអាកាសធាតុក្ដៅខ្លាំងឡើង រហូតលើស៤០ អង្សាសេ ក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស

Leave a Reply

Your email address will not be published. Required fields are marked *