Breaking News

នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ដែលធ្វេីដំណេីររួមគ្នាក្នុងរថយន្តសង្គ្រោះបន្ទាន់គ្មានឯកសារបញ្ជាក់ត្រឹមត្រូវ

ភ្នំពេញ ៖ មនុស្សប្រុសស្រី៥នាក់ ក្នុងនោះមានម្នាក់ជាកូនប្រធានមណ្ឌលសុខភាពត្រពាំងវែង និងតៃកុងរថយន្តមណ្ឌលសុខភាពត្រពាំងវែង បានដឹកមនុស្សទៅផ្ដល់ឈាមនៅមន្ទីរពេទ្យរុស្សុី ដេីម្បីទទួលបានថ្លៃឈ្នួលម្នាក់៣០ដូល្លារអាមេរិក ដោយគ្មានឯកសារបញ្ចាក់ត្រឹមត្រូវ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួននៅវេលាម៉ោង ១០និង ០០ នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ចំណុចភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មនុស្សប្រុសស្រី៥នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ ឡុង រាសី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ តៃកុងឡានមណ្ឌលសុខភាពត្រពាំងវែង ទីលំនៅភូមិព្រែកទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
២-ឈ្មោះ យឹម ចាន់ថន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
៣-ឈ្មោះ ឌុត ចាន់រ៉េត ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
៤-ឈ្មោះ ឌុត ចាន់ឌី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
៥- ឈ្មោះ អ៊ុច ផល្លា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្តដឹងទៀតថា ៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០និង ០០ នាទី ឈ្មោះ ឡុង រាសី ប្រុស អាយុ ៣០ឆ្នាំ បានបើកឡានពេទ្យម៉ាកស្ដារិច ពណ៌សលាយក្រហម គ្មានស្លាកលេខរបស់អង្គភាពមណ្ឌលសុខភាពត្រពាំងវែង ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដឹកប្រជាពលរដ្ឋចំនួន ០៤នាក់ខាងលេីចេញពីភូមិត្រពាំងបានគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មកផ្ដល់ឈាម នៅមន្ទីរពេទ្យរុស្ស៊ី ក្នុងថ្លៃឈ្នួលចំនួន ៣០ដុល្លារអាមេរិក ដើម្បីយកឲ្យអ្នកជម្ងឺឈ្មោះ មិត្ត ចាន់ធឿន ភេទស្រី អាយុ ៤៥ឆ្នាំ ដែលកំពុងសម្រាកពន្យាបាលនៅមន្ទីរពេទ្យជោរី តែពេលធ្វើដំណើរតាមផ្លូវជាតិលេខ៣ មកដល់ចំណុចខាងមុខវត្តស្លែងកន្លែងកេីតហេតុ ក៏បានជួបសមត្ថកិច្ចនគរបាលខណ្ឌដង្កោនៅគោលដៅ ហើយសមត្ថកិច្ចបានឃាត់ធ្វើការត្រួតពិនិត្យ ឃើញថាពុំមានឯកសារបញ្ជាក់ត្រឹមត្រូវក៏ហៅមកធ្វើការសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពងទឹកតែម្ដង។

សមត្ថកិច្ចបានបញ្ចាក់ទៀតថា ការដែលឈ្មោះ ឡុង រាសី ដឹកប្រជាពលរដ្ឋខាងលើ មកផ្ដល់ឈាមដោយមានការអនុញ្ញាតពីឈ្មោះ ឡុង រី ភេទប្រុស អាយុ ៥៧ឆ្នាំ ជាប្រធានមណ្ឌលសុខភាពត្រពាំងវែង (ត្រូវជាឪពុកបង្កើតរបស់ឈ្មោះ ឡុង រាសី) ៕ ដោយ ៖ ភារ៉ា ដង្កោ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន