Breaking News

ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តប៉ៃលិន បន្តចេញសេចក្តីសម្រេច ហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ រហូតដល់ថ្ងៃទី២៨ មេសា ២០២១

ខេត្តប៉ៃលិន ៖ បើយោងតាមលិខិតរបស់រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច ធ្វើការហាមឃាត់ ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងខេត្តប៉ៃលិន ជាបណ្តោះអាសន្នរយ:ពេលខ្លីបន្តទៀត ដោយបានចុះ នៅថ្ងៃចន្ទ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ហើយត្រូវមានអនុភាពអនុវត្ត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ផងដែរថា ៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច ដោយហាមឃាត់ ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តផ្សេងចូលមកខេត្តប៉ៃលិន ឬចេញពីប៉ៃលិនឆ្ពោះទៅបណ្តាខេត្តនានា ជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង០ (សូន្យ) កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ទើបបើកឱ្យដំណើរការឡើងវិញ ក្នុងគោលបំ ណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូដ-១៩ ។ តែរហូតមកដល់ពេលនេះ ដោយសារសភាព នៃការឆ្លងជំងឺកូវីដ-១៩ នៅតែមិនព្រមថមថយចុះវិញ ទើបរដ្ឋបាលខេត្តប៉ៃលិន បានសម្រេ ចនឹងបន្តបិទការធ្វើដំណើរចេញចូលក្នុងខេត្ត រយ:ពេល០៨ថ្ងៃទៀត ។
លើសពីនេះ រដ្ឋបាលខេត្ត ក៏បានដាក់ កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ឱ្យឈរជើងយាមកាមប្រចាំការនៅតាមគោលដៅនីមួយៗ នៃព្រំប្រទល់ខេត្តប៉ៃលិន ជាប់នឹងខេត្តបាត់ដំបង ដើម្បីឆែក ឆេរ រកអត្តសញ្ញាណប័ណ្ណ ឬលិខិតបញ្ជាក់ភាពចាំបាច់ ពីអាជ្ញាធរមូលដ្ឋាន និងធ្វើការណែនាំប្រជាពលរដ្ឋទាំងអស់ ឱ្យស្តាប់តាមសេចក្តីសម្រេចខាងលើ គឺត្រូវស្នាក់នៅក្នុងខេត្តប៉ៃលិន រយ:ពេលខ្លីទៀតសិន ៕ ដោយ ៖ នាក់ ង៉យ

 

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *