Breaking News

មន្ត្រីបុគ្គលិកស្ថានទូតអាមេរិក នៅឥណ្ឌា ២ នាក់ស្លាប់និងជាង១០០នាក់ឆ្លងកូវីដ ១៩


មន្ត្រីនិងបុគ្គលិកការទូត ព្រមទាំងគណៈប្រតិភូអាមេរិក នៅក្នុងប្រទេសឥណ្ឌា រងផលប៉ះពាល់យ៉ាងខ្លាំង ដោយការឆ្លងកូវីដ ១៩ ហើយមកទល់ពេលនេះ មានមនុស្ស ជាង១០០នាក់ឆ្លងកូវីដ ១៩ និងមាន២នាក់ស្លាប់។
សារព័ត៌មាន CNN មិនបានផ្សាយពីទីតាំង ដែលបុគ្គលិក២នាក់ស្លាប់ និងឆ្លងកូវីដ ១៩ ។ បច្ចុប្បន្ន អាមរិក មានស្ថានទូតប្រចាំនៅទីក្រុងញូវដេលី និង ស្ថានកុងស៊ុលចំនួន៥ទៀតនៅទីក្រុងធំៗក្នុងប្រទេសឥណ្ឌា។
ស្ថានភាពនៃការឆ្លងខាងលើកើតឡើង ក្នុងពេលដែលឥណ្ឌាមានករណីឆ្លងកូវីដ ១៩ ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន គឺឆ្លងជាង ៣សែននាក់ក្នុងមួយថ្ងៃរយៈពេល ៥ថ្ងៃជាប់គ្នា។ មន្ទីរពេទ្យពេញណែន ខ្វះថ្នាំព្យាបាល ខ្វះបំពង់អ៊ុកហ្ស៊ីហ្សែន…។
នៅពេលនេះដែរ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានប្រកាសនៅថ្ងៃទី ២៦ខែមេសាថា WHO និងបញ្ជូនបុគ្គលិក ព្រមទាំងជំនួយបន្ថែម ដើម្បីជួយដល់ឥណ្ឌាប្រយុទ្ធប្រឆាំងកូវីដ ១៩ ដែលកំពុងរាលដាលយ៉ាងខ្លាំង ក្នុងប្រទេសនេះ។ ក្រៅពីនេះក៏មានប្រទេសជាច្រើន ជុំវិញពិភពលោក បានប្រកាសជួយដល់ប្រទេសឥណ្ឌា ទប់ស្កាត់ការឆ្លងកូវីដ ១៩ ដើម្បីយកឈ្នះក្នុងពេលដ៏ខ្លីខាងមុខ៕

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *