Breaking News

សមត្ថកិច្ចបើកការបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបដកហូត និងដុតបំផ្លាញសម្ភារៈល្មើសមួយចំនួនធំ

(បាត់ដំបង)៖  កម្លាំងសមត្ថកិច្ចចម្រុះនៅទីបញ្ជាការស្រាលថ្នាក់ខេត្ត ឈរជេីងនៅចំណុចកំពង់ភ្លុក បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅគោលដៅពីរផ្សេងគ្នា ដែលគោលដៅទី១ នៅចំណុចកោះផ្ទោល អូរអំបិលក្បាលស្រែក្នុងតំបន់អតីតឡូត៏នេសាទលេខ០៣ និងគោលដៅទី២ នៅចំណុចក្រឡុកអាសារ៉ាយព្រែកស្ពត ក្នុងតំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ ០២។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរជាលទ្ធផលបានកាប់បំផ្លាញកំទេចចោលសាច់មងប្រវែង ២,២០០ម៉ែត្រ , ឡុកសំរាប់ដាក់ត្រីចំនួន ១៣គ្រឿង , បង្គោល ៣៨០ដើម , អ៊ុយលូស្បៃមុងចំនួន ១៥មាត់ ,សាច់របាំងប្រវែង ៧៥០ម៉ែត្រ៕

About srn tv

Check Also

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ត្រូវបានគេប្តឹងទៅប៉េអឹមក្រុង ពីបទ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះ

Leave a Reply

Your email address will not be published. Required fields are marked *