ព្រះសីហនុ៖ ម្ចាស់ដីមួយកន្លែងស្ថិតនៅកោះរ៉ុងសន្លឹម អះអាងថាខ្លួនបានទិញដីពីប្រជាពលរដ្ឋ និងមានលិខិតទិញ-លក់ ទទួលស្គាល់ត្រឹមត្រូវ ដោយមេភូមិ និងចៅសង្កាត់ បានសម្តែងការមិនសប្បាយចិត្ត ចំពោះបុគ្គល ស្រ៊ុន សារឿន ជាយោធារកងទ័ពជើងទឹក និងមានលិខិតជាច្រើនលាតត្រដាងថា, បុគ្គលនេះតាំងខ្លួនតំណាងអោយ បញ្ជារការដ្ឋានកងទ័ពជើងទឹក ឈានដល់ហ៊ានចេញលិខិតអត្តនោម័ត និងគ្មានការចូលរួមដឹងឮពីគណៈបញ្ជាការឯកភាពខេត្ត និងមន្ត្រីជំនាញពាក់ពន្ធ័ឡើយ។ បុគ្គលនេះ បានប្រព្រឹត្តបំពានច្បាប់ រំលោភអំណាច អាជ្ញាធរដែនដី បំពានលើអំណាចគណៈបញ្ជាការឯកភាពក្រុង-ខេត្ត ដើម្បីធ្វើការបណ្តេញពួកគាត់ឱ្យរុះរើ ចេញ ពី ទីតាំងដែលគាត់អាស្រ័យផល បើកភោជនីយដ្ឋាន បឹងហ្គាឡូ (អូរឃីត) អស់រយះពេលជិត១០ឆ្នាំមកហើយតាំងពី ២០១៣ មកម្លេះ ។
ដោយសារភាពលោភលន់ បើទោះបីជាខាងក្រសួងកាពារជាតិ បាន សម្រេចឲ្យភាគី ដើមបណ្តឹង បន្តនិតិវិធីទៅគណះកម្មការសុរិយោដីខេត្តព្រះសីហនុ យ៉ាងណាក៏ដោយ ក៏បុគ្គលនេះនៅតែចង់លេបយកដីរបស់ប្រជាពលរដ្ឋ ដែលជាដីពួកគាត់មានលិខិតកាន់កាប់ត្រឹមត្រូវ ទទួលស្គាល់ដោយអាជ្ញាធរទៀតផង។
បើតាមការលើកឡើងរបស់ឈ្មោះ ស ចន្ទពន្លឺ តំណាងម្ចាស់ដី លោក កូយ ឡេប៉ូ បានប្រាប់អង្គភាពសារព័ត៌មានក្នុងស្រុក កាលពីចុងសប្តាហ៍ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ទីតាំង ដីដែលកំពុងមានការរំលោភបំពាននេះ ស្ថិតនៅ ក្នុងភូមិ កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងចំណោមនោះ មាន១០ហិតតា ជារបស់លោក កូយ ឡេប៉ូ ត្រូវបាន គណះកម្មការគ្រប់គ្រងដីកោះរ៉ុងសន្លឹម បុគ្គលជាមេបញ្ជាការ ការពារកោះឆ្នេរ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក ចេញលិខិត បញ្ជាឲ្យរុះរើចេញ ដោយប្រើពាក្យថា, ទុកពេលត្រឹម១ខែ គឺចាប់តាំងពីថ្ងៃចេញលិខិត ៦ ខែមិថុនា ដល់ ថ្ងៃទី ៦ខែកក្កដា ឆ្នាំ២០២២ ជាកំហិត ដោយពុំមានលិខិត ពីគណះបញ្ជាការឯកភាព ខេត្តរឺជំនាញ ពាក់ព័ន្ធណាមួយ បញ្ជាក់ថាទង្វើរស្របច្បាប់នោះឡើយ ។
តំណាង ម្ចាស់ដី លោក សរ ចន្ទពន្លឺ បាន បន្តថា លោក កូយ ឡេប៉ូ ដែលជាម្ចាស់ដី បានទិញដីពីប្រជាពលរដ្ឋ នៅអំឡុង ឆ្នាំ ២០១៣ ដោយសារប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យ វិស័យ ទេសចរណ៏ បានរីកដុះដាល់ឡើងយ៉ាងខ្លាំង ទើបលោកមានទំនុកចិត្ត ហ៊ានចំណាយប្រាក់អភិវឌ្ឈន៏ ទីតាំងដីរបស់ខ្លួនស្របច្បាប់នេះ ទៅជាភោជនីយដ្ឋាន បឹងហ្គាឡូ (អូរឃីត) ដើម្បីបំរើអាជីវកម្ម ក៏ដូចជាការរៀបចំចាត់ចែងទាក់ទាញភ្ញៀវទេសចរណ៏ជាតិ-អន្តរជាតិ អញ្ជើញទៅស្នាក់នៅ និងកំសាន្ត នៅកោះរ៉ងសន្លឹម ។ លោកបានបញ្ជាក់ថា ចាប់តាំងពី ការសាងសង់ និងបើកឲ្យដំណើរការ មិនដែលមាន អង្គភាពណាមួយ មកអះអាងរឺហាមឃាត់រឺចេញមុខ អះអាងថាដីនេះជារបស់អង្គភាពនេះ អង្គភាពណានោះឡើយ ។ ទើបតែ នៅឆ្នាំ២០១៧ ស្រាប់ តែ បុគ្គលឈ្មោះឧត្តមនាវាឯក ស្រ៊ុន សារឿន តាំងខ្លួនតំណាងអោយអង្គភាព បញ្ជាការដ្ឋានកងទ័ពជើងទឹក ចុះទៅចុច GPSនិងបោះបង្គោល ថាជា ដីរបស់ អង្គភាពកងទព័ទជើងទឹក ទាំងគ្មានឯកសារសំអាងសោះ។ លោកបញ្ជាក់ថា ក្រោយពី មានការចុះបោះបង្គោលនិងបោះ ព្រំ លោក កូយ ឡេប៉ូ រួមនិងអ្នកពាក់ព័ន្ឋ ដទៃទៀតបាន ធ្វើលិខិត សុំកិច្ចអន្តរាគមន៏ ទៅក្រសួងកាពារជាតិ ដើម្បីសុំអោយសម្តេចពិជ័យ សេនា ទៀ បាញ់ ជួយអន្តរាគមន៏ ខណៈបុគ្គលនេះយកឈ្មោះអង្គភាពមកប្រើ ក្នុងការបម្រើដល់ប្រយោជន៍ខ្លួនឯង ។
សូមជម្រាបថា, បន្ទាប់ពីទទួលបានពាក្យ ក្រសួងការពារជាតិ ដែលមានអគ្គលេខាធិការរង លោកឧត្តមសេនីយ៏ឯក ចាន់ សារ៉ាង ក៏បានធ្វើលិខិត មួយ ទៅ កាន់ លោក កូយ ឡេប៉ូ រួមនិងអ្នកពាក់ព័ន្ធ ដោយបានបញ្ជាក់នៅក្នុងលខិតនោះថា ក្រសួងកាពារជាតិ សម្រេចឲ្យភាគី ដើមបណ្តឹង បន្តនិតិវិធីទៅគណះកម្មការសុរិយោដីខេត្តព្រះសីហនុ ដោះស្រាយជូនវិញ ។ ប៉ុន្តែមិនទាន់មានដំណោះស្រាយ ផងក៏ស្រាប់តែ បុគ្គលលោកឧត្តមនាវីឯក ស្រ៊ុន សារឿន បញ្ជាក់លើលិខិតថាខ្លួនជា គណះកម្មការគ្រប់គ្រងដីកោះរ៉ុងសន្លឹម រលោក កូយ ឡេប៉ូរបស់កងទ័ពជើងទឹក ចុះហត្ថលេខាដោយខ្លួនគាត់ផ្ទាល់ទៀត បង្ខំឲ្យ លោក កូយ ឡេប៉ូ ដែលជាម្ចាស់ដី និងអ្នកផ្សេងទៀតរុះរើ សំណង់ដែលសង់នៅលើដី ស្របច្បាប់ អាស្រ័យផល បើកអាជីវកម្ម មានទាំងរីស៊ត ប្រមាណជា១០ឆ្នាំមកហើយ មានទំហំ ៩ហិតតា ក្នុងចំណោម ៩០ហិតតា អោយ រុះរើចេញ ទុកពេលត្រឹម១ខែ ចាប់តាំងពី ថ្ងៃចេញលិខិត ៦ ខែមិថុនា ដល់ ថ្ងៃទី ៦ខែកកដ្តា ជាកំហិត ។
បុគ្គលយកឈ្មោះអង្គភាព បញ្ជាការដ្ឋាន កងទ័ពជើងទឹក ថែមទាំងចេញបញ្ជាទាំងទទឹងទិសដោយគម្រាមថា, ក្នុងករណី ម្ចាស់ទីតាំងមិនអនុវត្តតាមខ្លួន គាត់នឹងចាត់វិធានការ តាមផ្លូវច្បាប់ ដោយពុំទទួលខុសត្រូវ នូវរាល់ការខូចខាត និងបាត់បង់ឡើយ។ ជុំវិញបញ្ហា នេះគេហទំព័រយើងមិនអាចស្វែងរក ការបំភ្លឺពី បុគ្គលលោកឧត្តមនាវីឯក ស្រ៊ុន សារឿន ដែលចុះហត្ថលេខា ដាក់ខ្លួនឯងថា ជាគណះកម្មការគ្រប់គ្រងដីកោះរ៉ុងសន្លឹម កងទ័ពជើងទឹកបានទេ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង ។
បើតាមតំណាងម្ចាស់ដី បានអះអាងថា គាត់មិនមានចេតនា ណាមួយប្រឆាំង ទៅនឹងការសម្រេចរបស់ថ្នាក់ដឹកនាំ ឬអង្គភាព ស្ថាប័នរដ្ឋទេ ប៉ុន្តែ លោកឃើញថា ការចង់រំលោភបំពានយកដីរបស់គាត់ ថាយកមកធ្វើជាកន្លែងហ្វឹកហ្វឺន កងទ័ពជើងទឹក ហាក់មិនមានភាពប្រក្រតី ឬមានអំណះអំណាងដោយឯកសារស្របច្បាប់នោះឡើយ។ ផ្ទុយទៅវិញបុគ្គលលោកឧត្តមនាវីឯក ស្រ៊ុន សារឿន បានធ្វើលិខិតកិច្ចសន្យា ជួលដី របស់ពួកគាត់ អោយទៅអ្នកដទៃជាច្រើននាក់ មានទាំងឯកសារកិច្ចសន្យា បុគ្គលលោកឧត្តមនាវីឯក ស្រ៊ុន សារឿន តាំងខ្លួនជាតំណាងអោយ បញ្ជាការដ្ឋាន កងទ័ពជើងទឹកនិងលិខិតកិច្ចសន្យាជួលដី មានរយះពេល១០ឆ្នាំទៀតផង ។ លោកបន្តថា ប្រសិនបើ ពិតអង្គភាព បញ្ជាការដ្ឋានកងទ័ពជើងទឹក យកមកធ្វើជាកន្លែងហ្វឹកហ្វឺន កងទ័ពជើងទឹក មានឯកសារត្រឹមត្រូវ ដោយអង្គភាពស្ថាប័នរដ្ឋមែន លោកមិនបដិសេធទេ តែសូមឲ្យជួយដំណោះស្រាយសំណង ជូននពួកគាត់ឲ្យបានសមរម្យផងចុះ។
ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា តើបុគ្គលលោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការ ការពារកោះឆ្នេរ គាត់មានសេចក្តីសម្រេចណាមួយ បញ្ជាក់ចង្អុលបង្ហាញ ឱ្យគាត់ធ្វើកិច្ចការ តំណាងឱ្យបញ្ជាការដ្ឋានកងទ័ពជើងទឹក? ហើយគាត់សំអាងលើច្បាប់អ្វី រហូតដល់មានសិទ្ធិចេញលិខិតបញ្ជាឱ្យម្ចាស់ដីពិតប្រាកដ រុះរើ តាមទំនើងចិត្តរបស់គាត់ ដែលមានចេតនារំលោភយកដីនេះ? តើគាត់ជាអាជ្ញាសាលា , គណៈបញ្ជាការឯកភាពខេត្ត ឬមួយយ៉ាងណា? ពីព្រោះរឿងដីនេះ គឺជាវិវាទបុគ្គលនិងបុគ្គល មានន័យថា, បុគ្គលលោកឧត្តមនាវីឯក ស្រ៊ុន សារឿន គាត់មានវិវាទជាមួយប្រជាពលរដ្ឋ ហេតុអ្វីយកឈ្មោះអង្គភាពមករំលោភបំពានលើប្រជាពលរដ្ឋ? ម្យ៉ាងវិញទៀតក្រសួងការពារជាតិ បានចេញលិខិតជាផ្លូវការ ឱ្យរឿងនេះត្រូវធ្វើការដោះស្រាយនៅគណៈកម្មការសុរិយោដីខេត្ត ហើយការដោះស្រាយមិនទាន់ចប់សព្វគ្រប់ផង បើជាបុគ្គលលោកឧត្តមនាវីឯក ស្រ៊ុន សារឿន ចេញមុខធ្វើលិខិតទាំងបំពានច្បាប់ មកបណ្ដេញប្រជាពលរដ្ឋឲ្យ រុះរើលើដីស្របច្បាប់របស់ពួកគាត់ទៅវិញ ? ដូច្នេះសូមឱ្យអាជ្ញាធរសង្កាត់ ក្រុង កោះរ៉ុងសន្លឹម គាត់ដូចជាគណៈកម្មការសុរិយោដីខេត្ត គណៈបញ្ជាការឯកភាពខេត្ត មេត្តាចាត់វិធានការតាមនីតិវិធីក្នុងរឿងនេះ ថើម្បីផ្ដល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋដែលមានដីស្របច្បាប់ផង ៕SRN