Breaking News

លោកគៀត សុភា ដឹកនាំក្រុមការងារអញ្ជើញនាំយកទៀនព្រះវស្សាទេយ្យទានគ្រឿងឧបភោគបរិភោគមួយចំនួនធំទៅប្រគេនព្រះសង្ឍចំនួន០៦វត្ត

 

ខេត្តកំពង់ចាម៖ទៀនព្រះវស្សាទេយ្យទានគ្រឿងឧបភោគបរិភោគមួយចំនួនធំ ត្រូវបានលោកគៀត សុភា ,លោក ហ៊ាង អេងទ្រី , លោក អ៊ូ ចំរ៉ាត់ ,ជាក្រុមការងារព្រមទាំងក្រុមគ្រួសារបាននាំយកទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឍគង់នៅតាមបណ្តានានាចំនួន០៦វត្តក្នុងស្រុកស្ទឹងត្រង់ខេត្ត កំពង់ចាម។

ពិធីនេះបានប្រារពធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២។ដែលមានអ្នកផ្តើមបុណ្យរួមមាន៖អ្នកម្តាយ គ្រី ទ្រព្យ និង លោក ឪពុក វេចិប លោក គៀត សុភា ,លោក ហ៊ាងអេងទ្រី, បានដែលបានចំណាយថវិកាក្នុងម្នាក់មួយពាន់ដុល្លា ក្នុងនោះក៏មានបងប្អូនសប្បុរសជនបានចូលរួមក្នុងកម្មវិធីបុណ្យនោះមានដូចជា៖ លោក យុក សុីឡេង និង លោក យុក សេងឡុង បច្ច័យ ចំនួន 150000៛ 

– លោក ខេន សុភាព ចំនួន 300000៛

– លោក  សុខ ហ័ង ចំនួន  50$ 

  អ្នកស្រី យុក សុីលាង ចំនួន 150000៛

-អ្នកស្រី វេ ហុងសេង ចំនួន 100000៛

– អ្នកស្រី វេ សុខញ៉េប ចំនួន 15$

ព្រមទាំងពុទ្ធ ភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុក ស្ទឹងត្រង់ខេត្តកំពង់ចាមចូលរួមផងដែ។

នាឱកាសនោះលោកគៀត សុភា  បានអោយដឹងថា ទៀនព្រះវស្សា និងទេយ្យវត្ថុ ដែលនាំមកប្រគេនព្រះសង្ឃនាពេលនេះ គឺសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃក្នុងរយះពេលគង់ចាំព្រះវស្សាអស់ត្រីមាសនៅតាមទីវត្តអារាមនានា ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធចំពោះអ្នកដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះ។ ដោយឡែក សម្រាប់ទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនាប៉ុណ្ណោះទេ វាគឺជាទីកន្លែងសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទថែមទៀត គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សជាជង្រុកនៃមូលដ្ឋានគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌  វប្បធម៌ខ្មែរយើងយ៉ាងពិតប្រាកដមិនអាចខ្វះបានឡើយ។ លោកគៀត សុភា បានបន្តថា យើងទាំងអស់គ្នាតែងតែគោរពប្រពៃណីសាសនាព្រះពុទ្ធ គឺព្រះសង្ឃក៏ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាមនោះ ទើបថ្ងៃនេះត្រូវលោកបានដឹកនាំក្រុមការងាររបស់លោករួមទាំងក្រុមគ្រួសារ និងសប្បុរសជននានា បាននាំយកនូវទេយ្យវត្ថុដើម្បីវេរប្រគេនដល់ព្រះសង្ឃ សម្រាប់យកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។ 

ចំពោះការប្រគេនទៀនព្រះវស្សានេះ គឺជាការប្រារឰធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមាននាសម័យកាលយូរលង់មកហើយ នៅជារៀងរាល់ឆ្នាំ និងដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងរយៈពេលមួយត្រីមាស ដែលចាប់ចូលពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃពេញបូរមីខែអស្សុជ។ 

លោកគៀត សុភា ក៍បានសម្តែងនូវការគោរពនឹងជឿជាក់ ក្នុងនាមជាពុទ្ឋសាសនិកថា ចូលវស្សាឆ្នាំនេះ គឺស្ថិតក្នុងស្ថានភាពនៃវបត្តិកូវីដ.១៩ ដូច្នេះ សូមបងប្អូនប្រជាពុទ្ឋបរិស័ទ មេត្តាចូលរួមទប់ស្កាត់ណូវការរីករាលដាលនៃជំងឺឆ្លងកូវីដ.១៩ ឲ្យបានគ្រប់ៗគា្ន នាពេលនេះ យើងបានជួបជុំគ្នារៀបចំប្រារព្ឋពិធីប្រគេនទៀនវស្សាទៅតាមប្រពៃណីទំនៀមទម្លាប់សាសនាដូចសព្វមួយដងដែរ។ នេះបញ្ជាក់ឲ្យឃើញថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែនទើបប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់ទីកន្លែងទូទាំងប្រទេស ដូចជាផ្លូវថ្នល់ ស្ពាន ប្រឡាយទឹកសាលារៀន មន្ទីរពេទ្យ វត្តអារាមមាននៅគ្រប់ក្រុង ស្រុក ឃុំសង្កាត់ ទូទាំងប្រទេសដែលផ្តល់នូវទំនុកចិត្តពីប្រជាពលរដ្ឋផងដែរ។ 

ជាមួយគ្នានោះ ទៀនវស្សា និងទេយ្យវត្ថុមួយចំនួនធំ ដែលបានប្រគេនព្រះសង្ឃទាំង ០៦វត្តនោះ ដោយក្នុងមួយវត្តៗ ទទួលបានទៀនព្រះវស្សាចំនួន១ធំ ១គូរ .អង្គរ២បេ,មី២កេស,ទឹកសុីអុីវ ២យួ,ទឹកត្រី២យួ,ទឹកផ្លែ ឈើ២ កេស ស្លាដក ២គូរនិងបច្ច័យចំនួន(ចំនួន ៨០០០០០៛រៀល)។ ក្នុងនោះលោកនិងក្រុមការងារក៏បានជូនថវិកាដល់លោកយាយជីលោកតាអារ្យ ក្នុងម្នាក់ៗ ចំនួន២០០០០រៀលបន្ថែមទៀត សរុបថវិការទាំងអស់ក្នុង ការធ្វើបុណ្យ ចំនួន ៨៤០,០០០០៛ ស្មើរនិង(២១០០ $)។ វត្តទាំង០៦ស្ថិតក្នុងស្រុកស្ទឹងត្រង់ខេត្ត កំពង់ចាម មានដូចជាវត្ត៖វត្ត គីរីសាលា (ឈើទើ) ភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

_វត្ត ជម្ពូ គីរី ទិព្វវន្ធ័វាលបំពង់ ភូមិវាលបំពង់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

_ វត្ត ឥន្ទមុនីវន័ (ស្រែ អំបិល) ឃុំទួលសំបួរ រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

_ វត្ត គីរីសុវណ្ណារាម ភូមិវាលព្រះ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

លោកគៀត សុភា ក៏សូមជូនកុសលផលបុណ្យអោយបងប្អូនទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខ ចម្រើនជារៀងរហូតចុងក្រោយលោកបន្ថែមថា,អរគុណសន្តិភាព៕

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *