Breaking News

តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីផ្ទេរ-ប្រគល់ ទទួលធ្វើមាតុភូមិនិវត្ត.អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងមានរៀបចំពិធីចុះហត្ថលេខាផ្ទេរប្រគល់ និងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានជីករុករកឃើញនៅក្នុងភូមិសាស្ត្រខេត្ត ក្នុងជំហានទី២១ រដូវប្រាំងឆ្នាំ២០២១-២០២២ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការជំនាញ យោធភូមិភាគពិសេស ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ត្រី ហូ មិញភឿង ស្នងការរងនយោបាយ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ។ 

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឡើងរាយការណ៍អំពីលទ្ធផល.បញ្ហាប្រឈម និងការងាយស្រួល ក្នុងការអនុវត្តភារកិច្ចជីករុករកអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចាប់ពីជំហានទី១ឆ្នាំ២០០២-២០០៣ មកបានជីកលើកអដ្ឋិធាតុសរុបចំនួន ៣៦៣សព ដោយឡែក ក្នុងជំហ៊ានទី២១ រដូវប្រាំងឆ្នាំ២០២១-២០២២​ នេះទទួលបានទទួលលទ្ធផលចំនួន៥អដ្ឋិធាតុ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍នៅពេលនេះ ។

លោកឧត្តមសេនីយ៍ត្រី ហូ មិញភឿង បានមានប្រសាសន៍តាមរយៈអ្នកបកប្រែបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន ដែលបានសហការយ៉ាងជិតស្និតជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ ដោយបានទទួលនូវលទ្ធផលល្អនៅពេលនេះ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ មុំ សុភាព បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ប្រកៀកស្មាគ្នាជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានធ្វើការវាយកំទេចរបបប្រល័យពូជសាសន៍ប៉ុលពតអោយវិនាសពីទឹកដីកម្ពុជានិងបានធ្វើការរំដោះប្រទេសជាតិនិងប្រជាជនកម្ពុជាហើយបានធ្វើការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

នៅបញ្ចប់ពិធីគណ: ប្រតិភូនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានថ្លែងអំណរគុណ និងជូនពរ គ្នាព្រមទាំងបានជូនវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមកនិងបានសម្តែងនៅសាម្គីភាពរយូអង្វែងរវៀងប្រទេសទាំងពីជាជាមិត្តនិរន្តផងដែរ 

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *