Breaking News

ឃាត់ខ្លួនឪពុកមួយរូបដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯងបានសម្រេចរហូត២ដង

ស្ទឹងត្រែង: ឪពុកម្នាក់ល្មោមកាមចាប់កូនស្រីខ្លួនឯងរំលោភ រហូតបានសម្រេចចំនួន២ដង ទើបបែកធ្លាយដល់ជីដូន បានទៅប្តឹងទៅសមត្ថកិច្ច ក្នុងមូលដ្ឋានដើម្បីចាប់វាយខ្នោះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីឪពុកបង្កើតចាប់កូនស្រីខ្លួនឯងរំលោភខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ត្រូវលោកយាយឈ្មោះយិន សុផល ដែលត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ បានមកទាន់ដាក់ពាក្យប្ដឹង នៅប៉ុស្តិ៍នគរបាលក្បាលរមាស ឲ្យចាត់វិធានការទៅលើជនសង្ស័យ ដោយមិនលើកលែងនោះឡើយ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *