Breaking News

ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខឃាត់ខ្លួនប្រគល់ឲ្យប៉ូលិសខណ្ឌច្បារអំពៅ

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសន្តិសុខឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច នៅចំណុចការដ្ឋានកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ.កាលពីវេលាម៉ោង១និង០០ រំលង ថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២២។


ជនសង្ស័យខាងលើមានឈ្មោះ យុិម យ៉ា ភេទប្រុសអាយុ ២៦ ឆ្នាំ មានស្រុកកំណើតនៅភូមិអូរស្នួលឃុំព្រៃក្រសាំងស្រុកឧដ្ដុង្គខេត្តកំពង់ស្ពឺ អតីតជាកម្មករសំណង់នៅការដ្ឋានកោះនរា។

យោងតាមប្រភពព័ត៌មានពីសន្តិសុខនៅការដ្ឋានខាងលើបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យខាងលើបានចូលទៅក្នុងការដ្ឋាន មួយសន្ទុះក្រោយមក៏ប្រទះឃើញជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៍ខ្មៅពាក់ផ្លាកលេខកណ្តាល1AP-7667 ខណៈពេលជិះមកដល់ចំណុចប៉ុស្តិ៍យាម កម្លាំងសន្តិសុខក៏បានសួរនាំ ទើបបែកធ្លាយថាជនសង្ស័យខាងលើបានលួចម៉ូតូពីក្នុងការដ្ឋាន ហើយក៏បានធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់និរោធធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿងខាងលើនេះពិតប្រាកដមែន.ដោយជនសង្ស័យខាងលើនេះមានផ្ទុកសាធាតុញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការបន្តតាមនិតិវិធី៕

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *