Breaking News

ឯកឧត្តម សុខ លូ ចុះត្រួតពិនិត្យគម្រោងប្រព័ន្ធប្រឡាយលូរំដោះទឹកថ្មី នៅក្នុងក្រុងបាត់ដំបង

(បាត់ដំបង)៖ ក្នុងកិច្ចប្រជុំពិនិត្យការងារជាក់ស្តែងនៅទីវាលដើម្បីពិនិត្យការងារប្រព័ន្ធលូរំដោះទឹកភ្លៀងនិងទឹកកខ្វក់ព្រមទាំងពិនិត្យខ្សែផ្លូវដែលត្រូវជួសជុលឡើងវិញ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម.សុខ លូ អភិបាលខេត្តបាត់ដំបងមិនចង់លឺពាក្យថាធ្វើផ្លូវរួចកាយដាក់លូ ឬក៏ធ្វើកន្លែងដដែលៗពីរបីដងនោះទេ។

 ក្នុងកិច្ចប្រជុំពិនិត្យការងារជាក់ស្តែងនៅទីវាលនាព្រឹកនេះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ រួមជាមួយម្ចាស់គម្រោងផងដែរក្នុងការចុះសិក្សា និងត្រួតពិនិត្យគម្រោងប្រព័ន្ធប្រឡាយលូរំដោះទឹកថ្មីនៅក្នុងក្រុងបាត់ដំបង ជាមួយនឹងគម្រោងADB ក្នុងការអភិវឌ្ឍប្រឡាយលូរំដោះទឹកថ្មី ដើម្បីបង្កលក្ខណះងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងការរំដោះទឹកភ្លៀងដែលធ្វើអោយមានការលិចលង់ផ្ទះសម្បែង និងផ្លូវសាធារណះផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាមិនទុកផ្លូវមួយណាចោលនោះទេតែត្រូវធ្វើការសម្របសម្រួលជាមួយគម្រោងADB ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ព្រោះយើងមិនចង់ឃើញហើយក៏មិនចង់លឺពាក្យថាធ្វើផ្លូវរួចកាយដាក់លូឬក៏ធ្វើកន្លែងដដែលៗពីរបីដងទេ ដើម្បីកុំអោយរំខានដល់បងប្អូនប្រជាពលរដ្ឋ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *