Breaking News

ស្នងការរងនគរបាលខេត្តកំពត លោក ហួរ យ៉ៃ បានចូលទៅបំភ្លឺនៅក្រសួងមហាផ្ទៃរួចហើយក្រោយពីរងការប្តឹងពីប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់

កំពត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងមហាផ្ទៃបានចេញលិខិតចាត់អញ្ជើញចាត់អញ្ជើញលេខ១១២៤អធិ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ដោយបានជម្រាបទៅលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពត សំណើរសុំលោកវរសេនីយ៍ឯក ហួរ យ៉ៃ អត្តលេខ ៤២០៧៣ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឱ្យចូលទៅបំភ្លឺនៅក្រសួងមហាផ្ទៃតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយចោទប្រកាន់ថាបានប្រព្រឹត្តកំហុសឆ្គងក្នុងការអនុវត្តតួនាទីភារកិច្ចនាពេលកន្លងមក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងការចូលបំភ្លឺនៅនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត នៃអគ្គាធិកាដ្ឋានក្រសួងមហាផ្ទៃ ជាមួយអង្គភាព អែស អរ អិន នៅព្រឹកថ្ងៃទី២២ ខែ កក្តដា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ហួរ យ៉ៃ អតីតជាអធិការនគរបាល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលសព្វថ្ងៃជាស្នងការរងខេត្តកំពត មិនអាចសំការបំភ្លឺបានទេដោយទូរស័ព្វរបស់លោក មិនអាចទំនាក់ទំនងបាន។ប៉ុន្តែលោកបានបញ្ជាក់ ប្រាប់សារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះថា លោកបានចូលខ្លួនទៅបំភ្លឺនៅក្រសួងមហាផ្ទៃរួចរាល់ហើយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ។

លោក ហួរ យ៉ៃ បានបញ្ចាក់ប្រាប់បន្ថែមថា ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាំងនោះ បានធ្វើឡើងតាំងពីឆ្នាំ២០២១ នៅពេលដែលលោកកាន់តួនាទីជាអធិការស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយដើមចមនៃរឿងនោះ គឺការចុះរុះរើផ្ទះមិនស្របច្បាប់របស់ប្រជាពលរដ្ឋចំនួនបីគ្រួសារ ដែលបានទៅសាងសង់នៅលើដែលមានប្លង់កម្មសិទ្ធិស្របច្បាប់របស់គេ តែពេលនោះលោកមិនបានចុះទៅផ្ទាល់នោះទេ គ្រាន់តែបញ្ជាកម្លាំងទៅតែប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក ហួរ យ៉ៃ បានបន្ថែមថា ក្នុងបេសកកម្មចុះទៅរុះរើគឺមានគណៈកម្មាធិការចំរុះរបស់ស្រុកដើម្បីចុះអនុវត្ត ហើយការរុះរើនោះទៀតសោតគឺបានអនុវត្តណ៍ទៅតាមនីតិវិធីច្បាប់ មិនមែនធ្វើឡើងទៅតាមចិត្តរបស់លោកនោះទេ។
លោកបានបន្ថែមទៀតថា ប្រសិនបើប្រជាពលរដ្ឋទាំងអស់នោះមិនសុខចិត្តហើយធ្វើការប្តឹងផ្តល់តាមច្បាប់គឺជាសិទ្ធិរបស់ពួកគេ ហើយលោកនឹងបន្តចូលខ្លួនទៅឆ្លើយបំភ្លឺនូវអ្វីដែលជាការពិត។ ជាមួយគ្នានេះដែរ លោកក៏បានបញ្ជាក់ផងដែរថា លោកអភិបាលស្រុកព្រៃនប់ បានឱ្យលោកមេឃុំរាម បានធ្វើការស្រាវជ្រាវរកអាសយដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋដែលធ្វើការប្តឹងលោក ថាតើពិតជាប្រជាពលរដ្ឋរស់នៅក្នុងឃុំរាមដែរឬទេ តែក្រោយពីការស្រាវជ្រាវគឺប្រជាពលរដ្ឋទាំងនោះមិនបានរស់នៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុនោះទេ។

សូមបញ្ជាក់ផងដែរថា តាមរយៈលិខិតឱ្យលោកវរសេនីយ៍ឯក ហួរ យ៉ៃ ស្នងការរងខេត្តកំពត ចូលខ្លួនទៅបំភ្លឺរបស់ក្រសួងមហាផ្ទៃ គឺយោងទៅតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ៤គ្រួសារ និងចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១កន្លងទៅ៕ដោយ៖ សិរី នាគ

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *