Breaking News

ប្រជាសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ឃុំជ្រោយស្វាយ ដោយមានការចូលរួមពីមន្ត្រីបរិស្ថាន បន្តចុះល្បាតនិងបានបោះស្លាកប៉ាណូ អំពីផែនទីដី លេខយូធីអឹម និយាមការក្នុងដែនសហគមន៍

ខេត្តកោះកុង ៖ ព្រៃលិចទឹក ព្រៃកោងកាង ជាសម្ភពជីវៈចម្រុះ និងជម្រកមច្ឆាជាតិ ដែលមានសារៈប្រយោជន៍សំខាន់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសហគមន៍អាស្រ័យផល និងទុករៀបចំជាតំបន់ទេសចរធម្មជាតិនៃព្រៃកោងកាង នៅព្រឹកថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២២នេះ គណៈកម្មការតំបន់ការពារ ធម្មជាតិជួយស្វាយ សហការជាមួយមន្ត្រីបរិស្ថាន បានចុះល្បាត និងបោះស្លាកប៉ាណូចំនួន៣ផ្ទាំង ផែនទីដីសហគមន៍ និងស្នាក់ការសហគមន៍ សម្រាប់យាមចុះល្បាត និងបានប្រទះឃើញ មានការលួចបោះបង្គោលរបង ស៊ីម៉ង់ចំនួន ៥០បង្គោល ដែលមានលេខ UTM 48P357938 បង្គោលទី 2 លេខUTM48P359 85552E  បង្គោលទី 3លេខUTM 48P35985639E និងបានដកបង្គោលរបង បានចំនួន 10 ដើមយកមករក្សាទុកក្នុងដែលសហគមន៍ការពារដើម្បីរក្សាទុក លទ្ធផល បានស្លាកប៉ាណូចំនួន 3 កន្លែង ក្បាលទំនប់ភ្នំខាងជើង ទីស្នាក់ការយាមល្បាត ចំណុចចាកមាឃ និងក្បាលទំនប់ការពារទឹកប្រៃ ក្នុងភូមិសារាយ និងបានដកបង្គោល ស៊ីម៉ង់ត៍បាន១០ដើមនៅចំណុចភូមិសារាយក្រៅទំនប់ការពារទឹកប្រៃសារាយ នឹងមានការលួចកាប់ព្រៃទន្ទ្រានយកដីសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ ឃើញមានការ ដាំកូនដូងដាំស្រូវ បោះបង្គោលរបងកំណត់ព្រំដីក្នុងដែនសហគមន៍។

ឃើញដូច្នេះគណៈកម្មការ សម្រេចយកបង្គោលស៊ីម៉ង់ត៍ 10 ដើមយកមករក្សាទុកនឹងស្នើសុំឱ្យមន្ត្រីបរិស្ថានជួយចាត់វិធានការតាមនីតិវិធីផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចូលរួមជាសមាជិក ក្នុងសហគមន៍នេះមានចំនួន ៦៥៨ គ្រួសារ ចំនួនមនុស្សសរុប ២៧៩២ នាក់ស្រី ១៤៤៨ នាក់ ផ្ទៃដីសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ មានទំហំ ៥២២ ហិកតាមាន៦ភូមិ រមានភូមិសារ៉ាយ ភូមិភ្នំស្រឡៅ ភូមិឈើនាង ភូមិជ្រោយស្វាយខាងកើតភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ចំណុចព្រំប្រទល់ ខាងជើងជាប់ព្រែកស្រែអំបិល និងព្រែកកំព់ងស្ដាំ ខាងត្បូងជាប់ទំនប់ទឹកប្រៃនិងដីស្រែប្រជាពលរដ្ឋ ខាងកើតជាប់ព្រែកកំព់ងស្ដាំ ព្រំប្រទល់ ឃុំជ្រោយស្វាយ ឃុំស្រែអំបិល ឃុំបឹងព្រាវ ខាងលិចជាប់ដីស្រែពង្រោះនិងដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ។

សូមរំលឹកថា គណៈកម្មការប្រជាសហគមន៍ រួមទាំងមន្ត្រីបរិស្ថាន ដែលចំណាយពេលវេលា ដើរបោះស្លាកប៉ាណូផែនទីដី តាមព្រំដែនសហគមន៍ និងលះបង់កម្លាំងកាយចិត្តទាំងភ្លៀងរលឹមដូច្ឆេះ គឺដើម្បីចង់បង្ហាញប្រាប់ប្រជាពលរដ្ឋក៏ដូចជាអ្នកមានលុយមានអំណាចមានបុណសាក់មួយចំនួនដែលចិញ្ចឹមចិត្តនៅតែចង់បានដីព្រៃលិចទឹកដីព្រៃសហគមន៍ ដីព្រៃកោងកាងយកមកធ្វើជាកម្មសិទ្ធិនោះសូមមេត្តាពិនិត្យមើលស្លាកប៉ាណូនេះផង និងដើម្បីជួយទប់ស្កាត់ការបំផ្លាញ ធនធានធម្មជាតិ និងថែរក្សាការពារដីព្រៃលិចទឹក ដីព្រៃកោងកាង ដែលប្រភពត្រី ក្តាម ខ្យង ងាវ ។ល។ សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

សូមបញ្ជាក់ថា សម្បត្តិធនធានធម្មជាតិរបស់សហគមន៍តំបន់ការពារធម្មជាតិជាសម្បត្តិរដ្ឋជាទ្រព្យសម្បត្តិរួម គឺការពារដោយច្បាប់ មិនអាចបុគ្គលណារំលោភបំពានយកធ្វើជាកម្មសិទ្ធិបានឡើយ ។សហគមន៍ការពារធម្មជាតិ ជ្រោយស្វាយ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងដីព្រៃកោងកាង ដីព្រៃលិចទឹក បុគ្គល ដែលកាប់ ទន្ទានព្រៃកោងកាង និងព្រៃលិចទឹក នឹងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារចាប់ពី ៣ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ជាច្រើន ទៀតទៅតាមស្ថានភាពនៃបទល្មើស។ មន្ត្រី អាជ្ញាធរដែនដីមានការទទួលខុសត្រូវ និងទោសទណ្ឌដូចគ្នាដែរ ចំពោះបទ ល្មើសបំផ្លាញព្រៃលិចទឹក និងព្រៃកោងកាងនេះ៕ដោយ៖ ចៅ ឆេះ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *