ខេត្តក្រចេះ ៖ យុវតីវ័យក្មេង អាយុទើបតែ១៧ឆ្នាំម្នាក់ បានរត់ទៅប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ដោយបានអះអាងថា ឱពុកចុងរបស់ខ្លួន ដែលជាមន្រ្តីយោធា បានចាប់រំ.លោ.ភរូបនាង។ ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុហត្ថក្រុងក្រចេះ បានចាប់ឃាត់ខ្លួនបុរសជា ឪពុកចុង និងជាមន្ត្រីយោធារូបនោះហើយ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីកុមារីរងគ្រោះរួច កម្លាំងមូលដ្ឋានកងរាជអាវុហត្ថក្រុងក្រចេះ បានចុះទៅឃាត់ខ្លួន ជនសង្ស័យភ្លាមៗដែលមាន ឈ្មោះ សំ ហេង អាយុ៥០ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ដែលជាមន្រ្តីយោធានៅការិយាល័យទី២ នៃកងទ័ពជើងគោក។ កុមារីដែលត្រូវបុរសជាឪពុកចុងចាប់រំ.លោ.ភមានអាយុ១៧ឆ្នាំ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ជនសង្ស័យ ជាមន្រ្ដីយោធាជាន់ខ្ពស់ម្នាក់នៅការិយាល័យទី២ នៃកងទ័ពជើងគោក និងជាមនុស្សមានមុខមាត់ក្នុងសង្គម ពិសេសនៅក្នុងក្រុងក្រចេះនេះ គឺមានគេស្គាល់ច្រើន ប៉ុន្តែបែរជាមកប្រព្រឹត្តរឿងដែលសង្គមស្អប់ខ្ពើមបែបនេះទៅវិញ។ ទោះយ៉ាងណា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ចាត់ការបន្តតាមនីតិវិធីច្បាប់៕