Breaking News

ធំក្លិនមកថា មន្ត្រីនគរបាលខេត្តតាកែវ បើចង់ឈរជើង លើផ្លូវជាតិ ត្រូវចំណាយលុយចាប់ពី ១,០០០ដុល្លារ ដល់ ៣,០០០ដុល្លារ?

ខេត្តតាកែវ៖ រឿងរ៉ាវនៅលើផ្លូវនៃស្នងការដ្ឋាននគរបាលខេត្ត តាកែវ មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែអ្វីដែលគេចាប់ អារម្មណ៍នោះស្ថិតនៅក្នុងដំណាក់កាលថ្មីមួយគឺក្រោមការដឹកនាំរបស់លោក ឈាង ផាន់ណារ៉ា គេទម្លាយថាមន្ត្រីនគរបាលដែលត្រូវទៅឈរជើងហាលងៀតហាលភ្លៀងនៅតាមដងផ្លូវត្រូវបង់លុយឱ្យថ្នាក់ដឹកនាំរបស់ខ្លួនទៅតាមអ្វីដែលគេហៅថាខ្លាញ់ ឬមិនខ្លាញ់។

ប្រភពបែកធ្លាយពីមន្ត្រីនគរបាលខេត្តតាកែវ ហើយចម្លែកជាងគេរឿងមន្ត្រីនគរបាលខេត្តតាកែវម្នាក់ត្រូវចំណាយលុយ១,០០០ ដុល្លារដល់៣,០០០ដុល្លារ ដើម្បីមានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិនៅក្នុងមូលដ្ឋានខេត្តតាកែវនេះ។

ប្រភពបានបង្ហាញថាមានមន្ត្រីនគរបាលជាង២០នាក់ដែលមិនមែនជាមន្ត្រីនគរបាលចរាចរណ៍នោះទេបានចំណាយលុយក្រាស់ ក្រែលដើម្បីបានពាក់ឯកសណ្ឋានចរាចរណ៍ឈរនៅលើផ្លូវជាតិ។ មានន័យថាបុរសទាំងជាង២០នាក់នោះមិនមែនជាមន្ត្រីនគរបាលទេ ប៉ុន្តែគេជាជនស៊ីវិលដែលស៊ីឈ្នួលធ្វើការងារដើម្បីបានប្រាក់ផ្គត់ផ្គង់ថ្នាក់ដឹកនាំនឹងខ្លួនឯង។

ប្រភពដដែលបានបញ្ជាក់ទៀតថាមន្ត្រីនគរបាលចរាចរណ៍ ក្នុងការិយាល័យចរាចរផ្លូវគោគនៃស្នងការនគរបាលខេត្តតាកែវ មានចំនួន៦៧នាក់  ប្រើប្រាស់មិនទាំងអស់ផងបែរជាបន្ថែមមន្ត្រីនគរបាលខុសជំនាញថែម២០នាក់ទៀតហើយការ បន្ថែមនេះគឺដោយសារ លុយអ្នកអស់លុយតិចមានតួនាទីតូចៗអ្នកអស់លុយច្រើនមានតួនាទីធំៗដូចជាប្រធានគោលដៅអាចអស់ ៣,០០០ ដុល្លារ ។

ប្រភពបានបង្ហាញថាអ្នកដែរប្រមូលលុយពីមន្ត្រីនគរបាលដែរចង់ឈរតាមគោលដៅលើផ្លូវជាតិត្រូវបានគេបង្ហើបថាជាស្នងការងម្នាក់តែមិនត្រូវបានបង្ហាញឈ្មោះនោះទេ។

យ៉ាងណាគេហទំព័រយើងខ្ញុំនឹងព្យាយាមរកអ្នកប្រមូលលុយនោះអោយទាល់តែឃើញដើម្បីបង្ហាញមហាជន។

រីឯលោកឧត្តមសេនីយ៍ទោឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ អង្គភាព អែស អរ អិន យើងបានទូរស័ព្ទដើម្បីសុំការបំភ្លឺច្រើនដងប៉ុន្តែលោកមិនលើកទូរស័ព្ទនោះឡើយ៕SRN

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *