Breaking News

លោក ឈឿន សុចិត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តិទី៥

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ នេះ លោក ឈឿន សុចិត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តិទី៥ នៅទី
ស្នាក់ការគណបក្សក្រុងតាខ្មៅ ។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកអនុប្រធានទី១-ទី២-ទី៣ ក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន, លោកប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង៦, សមាជិកក្រុមប្រឹក្សា សង្កាត់, លោកប្រធានមណ្ឌលសកម្មភាពទាំង១៨, សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់ដើមមៀនសរុបចំនួន ២៥០នាក់ ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោក ឈឿន សុចិត្ត បានឧបត្ថម្ភថវិកាជូនសមាជិក សមាជិកា ក្នុងម្នាក់ៗថវិកា ៣០.០០០រៀល សរុប ៧.៥០០.០០០រៀល និងជូនសង្កាត់ដើមមៀន ២.០០០.០០០រៀល និងក្រុមការងារ ៥០០.០០០រៀល ផងដែរ ៕SRN

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *