Breaking News

បុរសម្នាក់បើករថយន្តចេញពីធ្វើការងោរ គេងមួយភាំងជ្រុលចង្កូតទៅបុកឃឿន

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនស្រាប់តែងោកមួយភាំងក៏រេចង្កូតជ្រុលទៅបុកខឿនផ្លូវនិងបង្គោលដែកបណ្តាលអោយរថយន្តរងការខូចខាតមួយកំណាត់មុខសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែកកកកដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើយោងតាមការបញ្ជាក់ពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងដំបូងគាត់បានបើករថយន្តស៊េរីទំនើបពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BM-1659បើកចេញពីកន្លែងធ្វើការរួចជិះតាមកាត់តាមបណ្ដោយផ្លូវ៣៧១ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យមលុះមកដល់ត្រង់ចំណុចកើតហេតុទល់មុខនឹងក្លោងទ្វាវត្តពោធិញាណស្រាប់តែរូបគាត់បានងោកមួយភាំងក៏រេចង្កូតជ្រុលទៅបុកបហ្គោលដែកបាក់មួយដើមរួចបន្តទៅប៉ះខឿនផ្លូវរងការខូចខាតតិចតួច ចំណែករថយន្តបង្កវិញរងការខូចខាតផ្នឬកខាងមុខយ៉ាងដំណំ។ ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានចុះមកដល់ពិនិត្យ ដោយឃើញថាខូចខាតតែបង្គោលដែកមួយដើមរួចអោយភាគីរថយន្តបង្កព្រមសងថ្លៃបង្គោលដែកមួយដើម ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុរួចទាក់ទងហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជ្រលដោយខ្លនឯង៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *