Breaking News

រថយន្តដឹកខ្សាច់មួយគ្រឿងបើកបុកនិងកិនម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតបណ្ដាលឲ្យខ្ទេចស្ទើទាំងស្រុង សំណាងល្អម្ចាស់របួសស្រាល

     ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូចេញពីចាក់សាំង ត្រូវរថយន្តដឹកខ្សាច់បើកបុកចំកន្ទុយម៉ូតូបណ្ដាលឲ្យដួល និងកិនម៉ូតូខ្ទេចទាំងស្រុង សំណាងល្អម្ចាស់ម៉ូតូខ្ទៀតចេញក្រៅរបួសស្រាល ។ហេយុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៣០ ទល់មុខច្រកចូលផ្សារចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

     បើតាមសម្ដីយុវជនម្នាក់ និងជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូហុងដាឌ្រីម ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CM-2108 ទើបតែចេញពីចាក់សាំងនិងឆ្លងកាត់ផ្លូវកន្លែងកើតហេតុបំណងទៅផ្ទះ ខណៈឆ្លងជិតផុតទៅហើយនោះ ស្រាប់តែមានរថយន្តម៉ាក SHACMAN ពណ៌ស គ្មានផ្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន និងបានបុកចំកន្ទុយម៉ូតូពីចំហៀងពេញទំហឹង បណ្ដាលឲ្យម៉ូតូដួល និងត្រូវរថយន្តកិនអូសជាច្រើនម៉ែត្ររងការខូចខាតស្ទើរទាំងស្រុង ដោយឡែកម្ចាស់ម៉ូតូខ្ទៀតចេញក្រៅរងរបួសស្រាល ។

      ក្រោយកើតហេតុភ្លាម តៃកុងរថយន្តបង្កឃើញសភាពមិនស្រួលក៏បានឈប់រថយន្តបើកទ្វាចុះគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយកម្លាំងជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

Check Also

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *