Breaking News

សិស្សសាលា​ ២នាក់​បានជិះម៉ូតូដឹកគ្នាទៅសាលា​ ជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ​៖ សម្រែកទ្រហោយំក្រុមគ្រួសារ​ បាន​យំសោកបោកខ្លួន​ បន្ទាប់ពីទទួលដំណឹងដល់​សោកសៅ​ខណៈសិស្សសាលា​ ២នាក់​ បានជិះម៉ូតូដឹកគ្នាទៅសាលា​ ស្រាប់តែត្រូវរថយន្តបុកនិងកិនអូសជាច្រើនម៉ែត្របណ្ដាលឲ្យស្លាប់​ ទាំង២នាក់ភ្លាមៗនៅនឹងកន្លែង។

កើតហេតុបង្កការភ្ញាក់ផ្អេីល​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ សង្កាត់ព្រែកកំពឹស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ នាវរលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២២​។ 

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញសិស្សសាលាពីនាក់ជិះមូតូមួយគ្រឿងម៉ាក Honda Today ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ1FE-3846 ធ្វើតំណើតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីកើតមកលិច ខណៈមកដល់កន្លែងកើតហេតុក៍មានរថយន្តដឹកខ្សាច់មួយគ្រឿងម៉ាក Nissan Dessell ពណ៍ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0234 បើកដោយបុរសម្នាក់ស្របទិសគ្នាពីក្រោយក្នុងល្បឿនលឿនបានទៅបុ..ក.និង.កិ..នមូតូ ពីក្រោយពេញទំហឹងបណ្តាលឲ្យស្លា..សិស្ស..សាលាពីនាក់..នៅនិងកន្លែង ភ្លាមៗតៃកុងរថយន្តបានព្យាយាមបើករត់ទាំងមូតូនៅក្រោមរថយន្តបានប្តហែល៥០ម៉ែត្រ ក៍ត្រូវប្រជាពលរដ្ឋដេញឃាត់បានទាំងរថយន្តនិងតៃកុងប្រគល់អោយសមត្ថកិច្ចយកទៅប៉ុស្តិ៍នគបាលនិងរដ្ឋបាលព្រែកកំពឹសដើម្បីសួរនាំ។ 

បើកបរដោយឈ្មោះ ប៊ុត ដា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បើកបរ មានទីលំនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ (ឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកកំពិស) ។ 

ស. ព..ជនរងគ្រោះមានឈ្មោះ 

១-សុភ័ក្រ វីរៈ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ (ស្លាប់នៅកន្លែងកើតហេតុ) អ្នកបើកបរ

២-ឈ្មោះ ធីម គីមឡុង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានទំនៅភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល(ស្លាប់នៅកន្លែផងកើត)អ្នកជិះពីក្រោយ។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ និងកម្លាំងការិយាល័យជំនាញចរាចរណ៍រាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូ ព្រមទាំងតៃកុងទៅរក្សាទុក និងសាកសួរ ដើម្បីអនុវត្តន៍តាមនីតិវិធី ។ចំណែកសពរគ្រោះទាំងពីរ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបណ្យតាមប្រពៃណី ៕

Check Also

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនប្រជាពលរដ្ឋ និងព្រះសង្ឃ ១០អង្គ/នាក់ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងឱ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន!

Leave a Reply

Your email address will not be published. Required fields are marked *